សូមស្វាគមន៏រីករាយជាមួយការមកដល់គេហទំព័រmy
អរគុណមិត្តទាំងអស់ដែលបានចូលមកកាន់គេហទំព័ររបស់ខ្ញុំ ។ ខ្ញុំពិតជាសប្បាយចិត្តណាស់គ្រប់ពេលដែលអ្នកបានចូលដូចជាលើកទឹកចិត្តខ្ញុំអញ្ចឹង។សូមអរគុណ
មិនមានអ្វីសប្បាយក្រៅពីការសិក្សាបានជាប់និទ្ទេសល្អនោះទេបទពិសោធ៏ជាច្រើនបានមកពីការខិតខំរៀនសូត្រមិនគិតពីការដើរលេងនោះទេWYSIWYG editor
Saturday, November 19, 2011
Tuesday, August 30, 2011
Saturday, August 20, 2011
Tuesday, August 16, 2011
រៀនដើម្បីខ្មែរ
ឈ្មោះរាជធានីខ្មែរក្នុងប្រវត្តិសាស្រ្ត
បានផ្សាយនៅ 15/12/2010. Filed under: ប្រវត្តិសាស្រ្ត | ពាក្យគន្លឹះ៖ចម្ងល់, ចំណេះដឹង, ប្រវត្តិសាស្រ្តខ្មែរ, យល់ដឹង, យល់ដឹងអំពីខ្មែរ, រាធានី, វប្បធម៏ |
ឈ្មោះរាជធានីខ្មែរពីសម័យដើមដល់បច្ចុប្បន្នRead Full Post | Make a Comment ( 11 so far )
បុណ្យចូលឆ្នាំចិន
បានផ្សាយនៅ 12/02/2010. Filed under: វប្បធម៌ ជំនឿ ទំនៀមទម្លាប់ | ពាក្យគន្លឹះ៖ពិធីបុណ្យ, យល់ដឹង!, វប្បធម៏ |
បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃៈរដូវគឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសម្រាប់ជនជាតិចិន។មានប្រជាជនមួយចំនួនជាពិសេសជនជាតិចិននៅក្រៅប្រទេសបានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ ជាប្រពៃណីពិធីបុណ្យនេះចាប់ផ្ដើមនៅថ្ងៃទីមួយនៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖正月,pinyin៖zhēngyuè) ក្នុងប្រតិទិនចិនហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ដែលគេហៅថ្ងៃនេះថាពិធីបុណ្យបង្ហោះគោម។ ពេលល្ងាចនៅថ្ងៃបុណ្យចូលឆ្នាំចិនត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕,ជាពាក្យកាត់របស់ពាក្យ 年除夕នែនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។ ពិធីបុណ្យនេះត្រូវប្រារព្ធឡើងនៅតំបន់ដែលមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនចិនហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសជិតខាងផងដែរជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជនដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។ប្រទេសទាំងនោះរួមមាន ប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិនក៏បានប្រារព្ធធ្វើផងដែរនៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជាក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើនគឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកម្រិត ហើយក្លាយទៅជាផ្នែកមួយនៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជាពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ។ ជាទំនៀមទម្លាប់ ទោះបីជា ប្រតិទិនចិន [...]Read Full Post | Make a Comment ( 11 so far )
ពាក្យថា វប្បធម៌
សម្រាប់អត្ថន័យនៃពាក្យថា វប្បធម៌ គឺមានន័យច្រើនបែបយ៉ាងដែលឋិតនៅលើទស្សនៈនិយមផ្សេងៗគ្នា។ -ទស្សនៈខ្លះយល់ថាៈ វប្បធម៌គឹ ជាការផ្សាំបណ្ដុះចំណេះវិជ្ជា និងស្មារតីឲ្យលូតលាស់ចំរូងចំរើន ដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម។ -ទស្សនៈខ្លះយល់ថាៈ វប្បធម៌គឹ ជាចំណេះដឹង ការសិក្សារ ការអប់រំ។ -ទស្សនៈខ្លះយល់ថាៈ វប្បធម៌គឹ ការសិក្សាពង្រីកវិជ្ជារ។ -ទស្សនៈខ្លះយល់ថាៈ វប្បធម៌គឹ អ្វីៗដែលទាក់ទង និងការសិក្សារអប់រំ។ -ទស្សនៈខ្លះយល់ថាៈ វប្បធម៌គឹ អ្វីៗដែលធ្វើអោយមានការរីកចំរើនគ្រប់វិស័យ។ ដូច្នេះ តាមទស្សនៈខាងលើនេះ វប្បធម៌សំដៅទៅលើ ការសិក្សារ ការអប់រំ ចំណេះវិជ្ជា ការបណ្តុះបណ្តាលប្រាជ្ញាស្មារតី។ ប៉ុន្តែ វប្បធម៌ < វប្ប+ ធម៌ វប្ប : Vappa = សំណាប ពង្រោះ លូតលាស់ ចម្រើន ដុះដាល បណ្ដុះបណ្ដាល។ ធម៌ : Dharma= ទ្រឹស្តី ឬ ធម៏ភាព នាំឆ្ពោះទៅរកវឌ្ឍនភាព [...]Read Full Post | Make a Comment ( None so far )
ល្បែងចាប់កូនខ្លែង
បានផ្សាយនៅ 01/05/2009. Filed under: ល្បែងប្រជាប្រិយ | ពាក្យគន្លឹះ៖ប្រពៃណី, ល្បែងប្រជាប្រិយ, វប្បធម៏ |
ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែងចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើ មេមាន់បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖ ចាប់កូនខ្លែងប្រលែងកូនអក ជីកអន្លុងដាំត្រកួន ទៀន១គូតាំងយូបាំងព្រះ ពពេចញ៉ែកញ៉ក ទន្សាយរត់ពួន លើកដៃសំពះ កូនអញតែមួយ។ ត្រកួនឡើងលាស់។ដូនៗសុំភ្លើង។Read Full Post | Make a Comment ( 1 so far )
ល្បែងទាញព្រ័ត្រ
បានផ្សាយនៅ 01/05/2009. Filed under: ល្បែងប្រជាប្រិយ | ពាក្យគន្លឹះ៖ប្រពៃណី, ល្បែងប្រជាប្រិយ, វប្បធម៏ |
ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូលហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះតែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃតែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេអោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេងគេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូងសកម្មភាពនៃអ្នកលេង ដូចក្នុងរូបភានេះRead Full Post | Make a Comment ( 1 so far )
ឆៃយ៉ាំខ្មែរ
បានផ្សាយនៅ 01/05/2009. Filed under: ល្បែងប្រជាប្រិយ | ពាក្យគន្លឹះ៖ខ្មែរ, ចំណេះ ដឹង, បុរាណ, ប្រពៃណី, យល់ដឹង, វប្បធម៏, សិល្បៈ |
អ្នក សំដែងឆៃយ៉ាំ មិនចាំបាច់មានទេពកោសលប៉ិនប្រសប់ រឺចំណេះវិជ្ជាប្រាកដប្រជាទេ។ អ្នកសំដែង អោយតែមានចរិតរួសរាយជាអ្នករហ័សរហួននិយមចូលចិត្ដខាងបែបក្រមិច ក្រមើម អាចសំដែង ឆៃយ៉ាំបានយ៉ាងរហ័ស តែក្នុងរយៈពេលត្រឹមតែរៀនចេះវាយចង្វាកជាការគ្រប់គ្រាន់យោងទៅតាមមជ្ឈដ្ឋាន ពលរដ្ឋ្ឋ ក្នុងសង្គមខ្មែរយើង អ្នករាំឆៃយ៉ាំ រឺអ្នកវាយឆៃយ៉ាំ (នេះជាភាសាដែលពលរដ្ឋទូទៅទំលាប់ហៅ) អ្នកវាយឆៃយ៉ាំមានសភាពផ្សេងៗគ្នា ទៅតាមក្រុម និមួយ។ គេវិនិច្ឆ័យទៅតាមសំលៀកបំពាក់ទៅតាមអាកប្បកិរិយាអន្លើនេះមានន័យថា ឆៃយ៉ាំអិតមានឯកភាពទេឯភាពខោអាវ សំភារៈ ឯកភាពសំដែង និងកាយវិការ ក្រមិចក្រមើម ឯកភាពពាក់មុខ រឺលាបមុខប្រឆាំងនឹងកាយវិការ តែទោះជាយ៉ាងណា ក៏ឆៃយ៉ាំបង្ហាញ រឺតំនាងលក្ខណៈចំបងមួយ នៃបុគ្គលិកលក្ខណៈចំបងរបស់ជាតិយើង គឺបែបបទ រឺការកំប្លុកកំប្លែងយ៉ាងក្រមាច់ជាទីបំផុត បង្កើតជាទ្រង់ទ្រាយពិសេសមួយនៃ ជាតិចេះមានសន្ដានចិត្តលំហែយ៉ាងកម្រមានណាស់។ បើសិនជាយើងឡើងតាមចរន្តនៃ កាល ឆ្ពោះទៅរកភពដើមនៃល្បែងនេះ យើងប្រាកដជាមានគំនិតតូចមួយយល់ថា ល្បែងឆៃយ៉ាំប្រាកដជាលាក់ទុកនូវអ្វីមួយល្អបំផុតនៅក្នុងល្បែងនេះផងដែរ។ ឆៃយ៉ាំហាក់ដូចកើតឡើងបកស្រាយនូវផ្នត់គំនិត រឺសោភ័ណភាពអ្វីៗមួយដែរ។ ឆ្នាំ១៩៦៣ ក្រុមរបាំបុរាណខ្មែរយើង បានធ្វើដំណើរទៅរួបរួម មហាស្រពនៅស្រុកបារាំង មុននឹងដើរទៅសំដែង នៅជាងដប់ប្រទេសទៀតនៅក្នុងពិភពលោក នៅក្នុងនោះមានឆៃ យ៉ាំមួយក្រុមចូលរួមសំដែងផងដែរ។ នៅទីក្រុងបារីសនិស្សិតបារាំង និងបរទេស សិក្សាស្រាវជ្រាវខាងល្ខោននាដកម្ម បានបន្លិចសំនួរសួរថា តើរបាំខ្មែរក្រមាច់នេះ មានប្រភពចេញពីណា [...]Read Full Post | Make a Comment ( 4 so far )
ល្បែងលាក់កន្សែង
បានផ្សាយនៅ 01/05/2009. Filed under: ល្បែងប្រជាប្រិយ | ពាក្យគន្លឹះ៖ប្រពៃណី, ល្បែងប្រជាប្រិយ, វប្បធម៏ |
ល្បែងលាក់កន្សែងជាល្បែងម៉្យាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងតែលេងសម្រាប់ ជាទីកំសាន្តសប្បាយនៅបេលរាត្រីខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬជាពេលវេលា ចន្លោះការហត់នឿយម្តងៗ ។ មុនដមបូងក្មេងៗគេបបួលគ្នាអោយបាន ៦ ទៅ ៧ នាក់លើងទៅ អោយអង្គុយច្រហោង ដំកង់ជារង្វង់មូល ដាក់ដៃទាំងទាំងពីទៅមុខ លើក្បាល់ជង្គង់ក្នុងទីណាមួយដែលជាទីស្រឡះល្អរាបស្មើ។ ហើយគេយកកន្សែង ឬក្រមា មករំរមូរចូលគ្នាអោយតឹងណែនល្អរួចទុក ជាយបន្តិចសម្រាប់កាន់យួបាន សន្មត់ហៅថា កន្សែង មានម្នាក់ក្រោកចេញទៅក្រៅរង្វង់ហើយ កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពិខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិនអោយដឹងខ្លួន កថាគេដាក់ន្សែងនៅក្រោយខ្នងឡើយ សកម្មភាពអ្នកលេងមានដូចរូបខាងក្រោម៖ ល្បែងនេះមានត្រណមយ៉ាងតឹងរឹង មិន អោយអ្នកលេងងាកក្រោយ ឬ លូកដៃទោក្រោយ បើអ្នកហានងាក ឬ លូកស្ទាបក្រោយខ្នង នោះគេមានអំណាចដាក់ទណ្ឌកម្មអ្នកនោះមិនអោយឡើងលាក់កន្សែង ឬ គេអោយអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែស្រេចតែគេដាក់ទោសទៅតាមការដែលគេស្ម័គ្រ។ អ្នកលាក់ ត្រូវរត់ក្រឡឹងអ្នកអង្គុយ ២ ទៅ ៣ ជុំហើយមើលអ្នកណាដែលអង្គុយភ្លេចខ្លួនគេដាក់កន្សែងនៅក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីអោយឆាប់មកដល់កន្លែងដែលគេដាក់នោះ។ បើអ្នកដែលត្រូវគេលាក់កន្សែងក្រោយខ្នងនោះមិនដឹងខ្លួន នោះអ្នកលាក់រត់មកម្តងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់ជាអ្នកឈ្នះ ត្រូវមានអំណាចរើស យកកន្សែងទៅគត់ខ្នងអ្នកលាក់នោះវិញ [...]Read Full Post | Make a Comment ( 2 so far )
ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងម្យ៉ាង របស់នុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រឺ ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់ រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ រឺ១០ ម៉ែត្រ។ គេ យកក្រមា រឺកន្សែងមកឆ្នូលអោយមូលចងរិតអោយតឹងណែនល្អ ទុកអោយមានកន្ទុយបន្ដិចហៅថា«ឈូង» សំរាបកាន់បោះ រឺចោលទៅមក រកគ្នា។ សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖ ឈូងមាន ២ បែប៖ ១ – ឈូងច្រៀងរាំ ២ – ឈូងលោះខ្ញុំ។ ឈូងច្រៀងរាំ មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចាប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួក ខាងប្រុសចាប់កុំអោយធ្លាក់ដល់ដី។Read Full Post | Make a Comment ( 1 so far )
ល្បែងរាវបង្កង
ល្បែងរាវបង្កង (១) ជាល្បែងម្យ៉ាងសម្រាប់កម្សាន្តសប្បាយ នៃពួក កុមារា កុមារី តូចៗ រឺជំទង់ៗ។ គេលេងនៅពេលរាត្រីខែភ្លឺក៏បាន ចំនួនអ្នកលេងមិនកំនត់។ សកម្មភាពរបស់អ្នកលេង ដូចក្នុងរូបភាពនេះ៖ មុន នឹងលេង គេបបួលពួក កុមារា-កុមារី អោយបានច្រើនគ្នា។ គេយក ក្រមា រឺកន្សែង ចងខ្ទប់ភ្នែកកុមារ ២ នាក់អោយជិតហើយគេលែងកុមារទាំង ពីរនាក់ នេះអោយដើរវាវរកចាប់គ្នា។ បណ្ដាអ្នក ទាំង២នេះគេអោយម្នាក់កាន់បំពង់ឬស្សី រឺត្រលោកដូងក៏បានដើរគោះត្រង់នេះ ១ប៉ូក ត្រង់នោះ ១ប៉ូក ពេលដែលគោះហើយ អ្នកគោះនោះត្រូវគេចខ្លួនអោយរហ័សដោយកុំអោយឮស្នូរជើង។ ចំនែកម្នាក់ទៀតជាអ្នករាវរកចាប់អ្នកគោះបំពង់ឬស្សី រឺ ត្រលោកដូងនោះ កាលណា ឮស្នូរសំលេងគេគោះត្រង់ណា អ្នករាវក៏ស្ទុះទៅស្រវាអោបដោយ ស្មាននៅកន្លែងនោះ រឺកន្លែងក្បែរៗ នោះស្រេចតែកលល្បិចរបស់ខ្លួនយ៉ាងណា អោយតែចាប់អ្នកគោះបាន។ បើអ្នករាវគេប៉ិនប្រសប់ស្នូរជើងដើរ គេស្ទុះទៅអោបស្មានៗ ត្រង់កន្លែងស្នូរជើងនោះ ជួនក៏រាវចាប់បានជួនកាលក៏មិនបាន។ បើកាលណាអ្នករាវរកចាប់មិនបាន គេទុកអ្នកគោះត្រឡោក នោះជាឈ្នះ បើអ្នករាវចាប់បានគេអោយអ្នករាវជាអ្នកគោះត្រឡោកវិញម្ដង គេលេងរបៀបនេះរហូតដល់ពេលឈប់លេង ឯអ្នកណាជាអ្នកគោះត្រលោកមុន រឺជាអ្នករាវរកមុននោះ ពុំកំណត់ទេស្រេចលើការព្រមព្រាងគ្នា។ [...]Read Full Post | Make a Comment ( 1 so far )
ចំនួនមនុស្សកំពុងអាន
ចំនួនចូលទស្សនា
- 105,233 លើក
តានដានរាល់អត្ថបទ
អំពីកម្ពុជាក្រោម
អត្ថបទពេញនិយម
- កំពូលអ្នកវិទ្យាសាស្ត្រល្បីៗ បានរកឃើញរបបគំហើញថ្មីនៅកម្ពុជា
- ឡានគេសោះ តែអស់លុយខ្ញុំ! ប៉ូលីសផាកហើយ ឡានខូចទៀត
- គេហទំព័រ Dap-News និង Everyday ល្មមប្ដូរចេញហើយ
- បុរសល្ងង់ដែលព្យាយាមអង្គុយចាំមិនគិតពីខ្លួនឯង
- រូបរាងអក្សរយូនីកូដថ្មីឈ្មោះ Khmer Beginner
- របៀបចម្លងរូបថតចេញពី Facebook ដាក់ទៅក្នុង Google Plus
- រូបរាងអក្សរយូនីកូដថ្មីឈ្មោះ Khmer Samady KS បានបង្ហាញខ្លួនហើយ
- ក្រុមប្លក់ខ្មែរ
- កម្មវិធីប្ដូរអក្សរ Limon ទៅ Unicode / Unicode ទៅ Limon
- វគ្គទុំទាវ 2011 «ឈ្លោះគ្នាព្រោះ Facebook និង ត្រូវចោរប្លន់»
សូមជួយផ្ដល់មតិ
ប្រទេសដែលទស្សនា
ម្ចាស់ទំព័រ
រីករាយនឹងចែករំលែក៖
-ចំណេះដឹង
-បទពិសោធន៍ជីវិត
-ទស្សនៈក្នុងសង្គមចំណាត់ក្រុម
- កញ្ចប់ភាសាខ្មែរ
- កម្មវិធី សម្រាប់កុំព្យូទ័រ
- ករណីសិក្សាពីបញ្ហាអេដស៍
- កំណាព្យ
- កំសាន្ត
- គួយល់ដឹង
- ចម្រៀងខ្មែរ
- ចម្រៀងបរទេស
- ទស្សនៈទូទៅ
- នយោបាយ
- បច្ចេកវិទ្យាទំនើប
- បទពិសោធន៍អំពីខ្ញុំ
- ប្រវត្តិសាស្រ្ត
- ព័ត៌មាន ប្លែកៗ
- រូបថត
- រឿងកំប្លែង
- ល្បែងប្រជាប្រិយ
- វប្បធម៌ ជំនឿ ទំនៀមទម្លាប់
- វិបត្តិស្នេហា
- វីដេអូ
- សង្គម
- សុខភាព
- សៀវភៅមានប្រយោជន៍
- សេចក្តីប្រកាល ផ្សេងៗ
- សេដ្ឋកិច្ច
- អំពី Facebook
- អំពី Google+
- អំពីកុំព្យូទ័រ
- អំពីខ្មែរក្រហម
- អំពីប្លក់
- អំពីអេដស៏
សម្រាប់ការស្រាវជ្រាវ
ប្លក់ដែលជាដៃគូ
Liked it here?
Why not try sites on the blogroll...
Why not try sites on the blogroll...
ទំព័រអ្នកប្រើប្រាស់ប្លក់ខ្មែរ
- ព្រះពុទ្ធសាសនាខ្មែរ
- កូនផ្សោត អត់កន្ទុយ
- កែវ ចាន់បូរណ៍
- ខ្មែរ អាយ-ធី
- ខ្មែរ អូអែស
- ខ្មែរជួយខ្មែរ
- ខ្មែរស្មេរ
- ខ្មែរយើង
- ជ្រូក កម្ចិល
- ដើមត្នោត
- តាស៊ីក្លូ
- តូបលក់សៀវភៅ
- ទស្សនាវដ្តីកុំព្យូទ័រ
- ទឹម បឿន
- ទំព័រខ្មែរស្មេរ
- បង ស្វា
- បណ្ណាល័យចំណេះ
- បាត់តំបង
- ប្រុសមុខចាស់ជាងគូថ
- ព័ត៌មានទូរសព្ទថ្មីៗ
- ម៉ូនីដា
- ម្ហូបអាហារ
- យុវអ្នកនិពន្ធខ្មែរ
- វេទិការខ្មែរ
- វ៉ាន់ ចំរើន
- សប្បាយនឹងអាន
- សុគី
- សុជាតិ
- សុទ្ធា
- សុធា ខ្មែរ១ជីវិត
- សុវុឌ្ឍី
- ស្រលាញ់ខ្មែរណាស់
- Cambodia Mp3
- Khmer Converting Engine
- Koom
- Learn for Khmer
- PC Tips for Khmer
- Sokha
- The Angkor
សារព័ត៌មានខ្មែរ
ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. ម៉ូដប្លក៖ Fadtastic ដោយ Andrew Faulkner
Subscribe to:
Posts (Atom)