នឿនពឿន រីករាយចំពោះការមកទស្សនាគេហទំព័ររបស់ខ្ញុំសូមទស្សនាដោយក្តីរីករាយ

មិនមានអ្វីសប្បាយក្រៅពីការសិក្សាបានជាប់និទ្ទេសល្អនោះទេបទពិសោធ៏ជាច្រើនបានមកពីការខិតខំរៀនសូត្រមិនគិតពីការដើរលេងនោះទេWYSIWYG editor

Tuesday, August 16, 2011

សុខភាពនិង សម្រស់

VAYO FM

Tuesday, Aug 16th
Last update02:01:50 PM GMT
ទីតាំងឋិតនៅ: ជីវិតកំសាន្ត & វប្បធម៌ សុខភាព និងសម្រស់

សុខភាព និង សម្រស់

ជ្រើស​រើស​រ៉ូប​បែប​ណា​ទើប​ស្អាត​?​



1.​រ៉ូប​ល្មម និង រូបរាង
ការ​ស្លៀក​ឈុត សម្លៀក​បំពាក់​ឬ រ៉ូ​បដែល​រាងរ​លុង​និង​ធ្វើឪ្យ​អ្នក​មើល​ទៅ​កាន់តែ​ធាត់​ថែមទៀត  ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ឈុត​ណា ដែល​មាន​ទំហំ​ល្មម​នឹង​ដងខ្លួន​ដើម្បី​ជួយ​ធ្វើឲ្យ​រូបរាង​របស់​អ្នកកាន់តែ ហាប់​ណែន ក៏ដូចជា​ជួយ​ជួយ​មិនឲ្យ​ទទួលទាន​អាហា​រ​ច្រើនពេក​។
2.​រ៉ូ​បសាច់​យឺត
អាច​ជួយ​បន្តឹង​ផ្នែក​ខ្លះ​នៅ​បរិវេណ​ត្រគៀក ប៉ុន្តែ​ត្រូវ​ជ្រើស​រ៉ូប​ដែល​មាន​ទំហំ​ល្មម​នឹង​ដងខ្លួន​មិន មែន​រើស​យក​រ៉ូប​ណា​ដែល​ណែន​ពេក​រហូត​ដល់​ពិបាក ​ដកដង្ហើម​ពេក​នោះទេ​។
3.​អាវ​វែង​គ្រប​ពី​ក្រៅ
គឺ​សំរាប់​សំរាប់​នារី​ដែល​មិន​ចង់​ពាក់​អាវ​ដែល​រឹត​ណែន​ពេក​។ គឺ​អ្នក​អាច​ពាក់អាវ​គ្រប​ពី​ក្រៅប្រភេទ​ឡេវ​មុខ និង​រលុង​ដើម្បី​កុំឲ្យ​ប្រេះ​ឡេវ​នៅ​ពេល​ទទួលទាន​ច្រើន​។

ស្នាមញញឹមបង្ហាញពីស្នេហា!!



* លក្ខណះ​នៃ​ស្នាមញញឹម :​ ​បបូរមាត់​ខាងលើ​រីក​ធំ បង្ហាញអោយឃើញ​ធ្មេញ​មុខ​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ
បទពិសោធ​ន៏​ស្នេហ៏ :​  ជែន ហារ​ហ្គ្រ​ហ្វ អ្នកឯកទេស​ភាសា​កាយវិការ និង​ជា​អ្នកនិពន្ធ​រឿង​" Let Me See Your Body Talk “  បាន​អធិប្បាយ​ថា ស្នាមញញឹម​បែបនេះ ជា​សញ្ញា​ដែល​បញ្ជាក់ ប្រាប់​យ៉ាង​សុភាព​ថា ក្នុង​ខ​ណះ ដែល​គេ​សប្បាយរីករាយ ភើ្ល​ត​ភើ្ល​ន​នឹង​ការ នៅ​ជាមួយ អ្នក​អាច​នឹង​មិន​មាន​រឿង​គួរ​អោយ​ព្រឺព្រួច​បេះដូង ណាមួយ កើត ឡើង​ទេ ប៉ុន្តែ​នោះ ពុំមែន​មាន​នយ័ថា មិន​អាច​វិវត្ត​ទៅ​ជា​សេចក្តីស្នេ​ហានោះ​ហើយ​។

* ​លក្ខណះ​នៃ​ស្នាមញញឹមៈ​ ញញឹម​បិទមាត់​បែប​អៀនប្រៀន​អោយឃើញ​ត្រឹមតែ​ចុង​រង្វាស់​មាត់​ដែល​ទាញ​ឡើង​បន្តិច​​តែប៉ុណ្ណោះ​។
បទពិសោធ​ន៏​ស្នេហ៏ :  ​ហារ​ហ្គ្រេ​ហ្វ បាន​ប្រាប់ថា​ស្នាមញញឹម​បែបនេះ​ប​ពា្ជ​ក់​ប្រាប់ថា​គេ​ចូលចិត្ត​អ្នក  ប៉ុន្តែ​គេ​មិន​ចង់​​បើកចំហរ​បង្ហើប ​អោយ​អ្វីៗ​លឿន​ហួសហេតុ​ពេក​ទេ​។​គេ​ប្រហែលជា​អៀនខ្មាស់​បន្តិច ​និង​ដូចជា​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ទើបបាន​គេ​មិន​ហ៊ាន​បង្ហាញ​អា​រម្ម​ណ៏​ចេញ​មក​ភ្លាមៗ។

* ដូច្នេះហើយអ្នកគួរតែឧស្សាហ៍ញញឹម !!!!

ភ្នែក​ អាចទាយថា អ្នកជា មនុស្ស បែបណា?



ភ្នែក​ធំៈ​ មនុស្ស​ប្រភេទ​នេះ មិន​ចូល​ចិត្ត​ជីវិត​សាមញ្ញា ហើយ​បើ​អ្នក​ទាំង​ពីរ​ស្និទ្ធស្នាល​គ្នា​ថែមទៀត​​មនុស្ស ប្រភេទ​នេះ​និង​ដាស់​អា​រម្ម​ណ៏​អ្នក​ឲ្យ​លង់​ក្នុង​អន្លង់​ស្នេហ៏ហើយ​មនុស្ស​ភ្នែក​ធំ​នេះ​​គឺ​តែងតែ​មាន​ប្រៀប​ទៅលើ​មនុស្ស​ដទៃ​ទៀត​។
ភ្នែក​តូចៈ​ មនុស្ស​ប្រភេទ​នេះ​យល់​តែ​ពី​អា​រម្មណ៏ខ្លួន​ឯង ចាប់​អា​រម្ម​ណ៏​លើ​ការបំពេញ​តំរូវការ​ខ្លួនឯង​ជា​គោល​​ហើយ​តែងតែ ​ផ្លាស់ប្តូរ​គូ​ជា​ញឹកញាប់ ​និង​ជា​មនុស្ស​ដែល​រើស​ច្រើន​។
ភ្នែក​ជ្រៅៈ​ ជា​មនុស្ស​ដែល​មាន​ស្នេហ៏​ដូច​ផ្លេកបន្ទោរ​(​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​)​ស្រឡាញ់​ងាយ​ណាយ​ណាស់​​ហើយ​បើ ​ស្រលាញ់​នរណា​ម្នាក់​ចង់​រៀបការ​គេ​ត្រូវ​ស្វែងយល់​ពី​មនុស្ស​ម្នាក់​នោះ​ឲ្យ​សី​ជំរៅ​សិន​។
ភ្នែក​ពណ៌​ចាស់ៈ ​ជា​មនុស្ស​រឹង​បឹង មិន​ងាយ​រង្គោះរង្គើ បើ​បាន​មនុស្ស​ប្រភេទ​នេះ​ស្នេហ៏ហើយ ស្នេហា​អ្នក​នឹង​ស្ថិតស្ថេរ​រឹង​ប៉ឹង​។ ​ជន​អា​ស៊ី​ភាគច្រើន​ជា​អំបូរ​ជន​ដែល​មាន​ភ្នែក​ខ្មៅ និង​ពណ៌​ត្នោត​ចាស់​។
ភ្នែក​ពណ៌​ខ្លីៈ​  បង្ហាញ​ថា​ជា​មនុស្ស​ប្រកាន់ខ្ចាប់ មោះមុត ហើយ​មាន​អាទិភាព​ទៅលើ​រឿង​ស្នេហា​(​ពេល​ដែល​មនុស្ស​​មាន​ភ្នែក​ពណ៌​ខ្ចី​នេះ នៅពេល ​ធ្វើ​កិច្ចការ​អ្វីមួយ​តែងតែមាន​សិទ្ធ​មុនគេ​អាច​និយាយ ថា​ជា​មនុស្ស មាន​ឪ​កាស​​ច្រើន​ក្នុង​រឿង​កា​ងារ​ក៏ដូចជា​រឿង​ស្ន​ហា​ផងដែរ​។

ចង់​ក្លាយ​ជា​ស្រី​ស្អាត​ទេ?



ស្ត្រី​ភាគច្រើន​ចង់បាន​ស្បែក​មុខស្រស់ស្អាតជានិច្ច​។ស្ត្រី​ខ្លះមាន​សម្បុរស្បែក​ស្អាតប៉ុន្តែ​ស្រអាប់ដែល​បណ្ដាលមក​ពី​កត្តា​សូរ​ពូជឬទំលាប់ហូប​អាហារព្រមទាំង ការថែទាំ​ស្បែកមិន​បាន​ត្រឹមត្រូវ​។បើ​ថែទាំបាន​ត្រឹមត្រូវនោះ​គឺ​លើក​កំពស់សុខភាពស្បែក​។នៅក្រោមកំដៅថ្ងៃ​យូរ​អាចបណ្ដាល​ឱ្យស្បែក​របស់​អ្នកស្រ​អាប់និង គ្រោតគ្រាត​។ពេលខ្លះការព្យាបាលដោយ​ខ្លួនឯងងាយៗអាច​ឱ្យ​ស្បែក​អ្នក​ស្អាតនិងរលោង​ឡើងវិញ​។តទៅ​នេះ​វិធី​ដែលមានប្រយោជន៍​សម្រាប់​ស្ត្រីក្នុង​ការ​ព្យាបាលដោយ​ខ្លួនឯង​៖


•    ទឹកឃ្មុំ​!

ទឹកឃ្មុំ​ជា​ឱសថ​ថែទាំស្បែក​អ្នក​ឱ្យ​ភ្លឺរលោង​ដោយ​លាយជាមួយ​ម្សៅ​ទឹកដោះគោឱ្យ​ខាប់ៗ​រួច​លាប​លើ​ផ្ទៃមុខអ្នក​ទុក​រយៈ ពេល​២០នាទីសឹម​លាង​នឹង​ទឹក​ស្អាត​។ បើ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មា​២​ឬ​៣​ដំណក់​យក​មក​លាប​លើ​មុខ​អ្នក​រឹតតែ​ប្រសើរ​។​

•    ការធ្វើ​សសៃរ​ក៏​អាច​ជួយ​អ្នក​ផងដែរ​!

របៀប​ផ្សំ​តម្រូវត្រាំ​រុក្ខជាតិអាល់​ម៉ុនក្នុង​ទឹក​ទុករយៈ​មួយ​យប់​។ក្នុងនោះ​បន្ថែមម្សៅ​ក្រាម​មួយ​ស្លាបព្រានិង​ទឹកដោះគោមួយស្លាបព្រាព្រមទាំង​ទឹកក្រូចឆ្មា​២​ទៅ​៣​ដំណ​ក់​។លាបទឹក​នេះដែល​ផ្សំ​រួច​លើ​ស្បែក​មុខហើយ​រឹត​ច្របាច់ម្ដង​ជា​រៀងរាល់ថ្ងៃផ្ទៃមុខអ្នក​កាន់តែ​ផូរផង់ឡើង​មិន​ខាន​។​

•    សំបក​ក្រូច​និង​ទឹកដោះគោ​ជូរ​!

ចិត​សម្បក​ក្រូច ឱ្យ​ស្ដើង​រួច​ហាល ថ្ងៃ​ឱ្យ​ស្ងួត បន្ទាប់​មក​កិន​ឱ្យ​ម៉ត់ លាយ​ជាមួយ និង​ទឹកដោះគោ​ជូរ​។ អ្នក​អាច​យក ទឹក​ខាប់ៗ នោះ មក​លាប លើ​មុខ​ទុក​រយៈពេល​កន្លះ​ម៉ោង​។ ក្រោម​លាង​សំអាត មុខ​អ្នកនឹង​ឃើញ​ស្បែក​អ្នក​ឡើង​ទន់ល្មើយ​។​

•    ម្សៅ​ស្រូវ​សាឡី​!

លាយ​ម្សៅ​សាឡី​ជាមួយ​ទឹកដោះគោឆៅ​ឱ្យ​ខា​ប់ៗ បន្ទាប់​មក​ចាប់ផ្ដើម​លាប ពេញ​ផ្ទៃមុខ​អ្នក ទុក​រយៈពេល​១៥​នាទី សឹម​លាង សំអាត ជាការ ស្រេច​។​វិធី​មួយទៀត​អ្នក​អាច​ប្រើ​ម្សៅ​ស្រូវ​សាឡី​លាយ​ជាមួយ​ទឹកឃ្មុំ​ក៏​បាន​ដែរ​។​

•    ទឹក​ត្រសក់​នឹង​ទឹកឃ្មុំ​!

កិន​ផ្លែ​ត្រសក់​ស្រស់ ឱ្យចេញ​ទឹក​រួច យកមក លាយ​ជាមួយ ទឹកឃ្មុំ​កូរ​ឱ្យ សព្វ​បន្ទាប់មក ចាប់ផ្ដើម លាប​លើ ផ្ទៃមុខ​អ្នក ហើយ​លាង សំអាត ដោយ ទឹកស្អាត​។​

•    ក្នុងករណី​មុខ​អ្នក​មាន​ជាតិ​ខ្លាញ់​!

អ្នក​អាច​លាយ​ទឹក​ត្រសក់ និង ទឹក​ក្រូចឆ្មា លាប​ពីលើ​ផ្ទៃមុខ ឱ្យ​សព្វ​ទុក​រយៈពេល​១៥​នាទី សឹម​លាង ជាមួយ ទឹកស្អាត ឬ ទឹក​ក្ដៅ​អ៊ុនៗ ក៏បាន​។​វិធី​ខាងលើនេះ​នឹង​ធ្វើឱ្យ​ស្បែក​មុខ​អ្នក​ប្រែ​ទៅ​ជា​ស្បែក​ធម្មជាតិ​យ៉ាង​ពិតប្រាកដ​៕

កុមារ​​ក្រោម​​១២​​ឆ្នាំ​​មិន​​ត្រូវ​​ប្រើ​​ទូរស័ព្ទ​ដៃ​​ទេ !


កុមារ​ក្រោម​អាយុ១២​ឆ្នាំ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទដៃ​ទេ!និងក្រុម​គ្រូពេទ្យ​ចំនួន១៩​នាក់ផ្សេងទៀតដែល​ភាគច្រើន​មាន​ឯកទេស​ផ្នែក​ជំងឺមហារីក​។អ្នកវិទ្យាសាស្ត្រ​ទាំងនេះ បាន​ចុះហត្ថលេខា​ព្រមព្រៀងផ្សព្វផ្សាយ​ជា​សាធារណៈសេចក្តីប្រកាស​មួយស្តីពី​គ្រោះថ្នាក់​ជា​យថាហេតុ​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ​។ការប្រើទូរស័ព្ទ​អាច​ធ្វើ​ឲ្យ​មា ន​ផលប៉ះពាល់​ជាច្រើន​ដូចជាៈ​ឈឺក្បាល ធ្ងន់​ត្រចៀក ចាក់​ស្កៀបរមាស់​លើ​ស្បែកនៅពេល​កំពុង​ប្រើ​ទូរស័ព្ទញាក់​ត្របកភ្នែកខាងស្តាំឬ​ខាងឆាប់ភ្លេចភ្លាំង​ជាង​ម​នុ ស្ស​ចាស់​សម័យមុនឆាប់​បាត់បង់ការ​ប្រមូលផ្តុំ​អារម្មណ៍ឬហឹង​ត្រចៀក។​ល​។
មិនមែន​ចៃដន្យទេ!​យើង​ត្រូវ​យល់​ថាការប្រើប្រាស់​ទូរស័ព្ទដៃ​ប្រាកដ​ជា​បង្ក​ឲ្យមាន​ផលវិបាកអ្វី​មួយ​ទៅថ្ងៃក្រោយ​មិនខានឡើយ!នេះជា​សារ​ដ៏​សំខាន់​មួយ​ដែល​អ្នក​ស្រាវជ្រាវ​ចង់​លោកអ្ន​កចងចាំ។សេចក្តីសន្និដ្ឋាន​សរុប​ចុងក្រោយ​ស្តីពី​គ្រោះថ្នាក់​របស់ទូរស័ព្ទដៃក្រុមគ្រូពេទ្យអំពាវនាវ​នេះបានលើកឡើងពី​គ្រោះថ្នាក់​ដ៏​ធំធេង​របស់​ទូរស័ព្ទដៃ ជាពិសេស​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ និង​បាន​ចេញ​វិធានការ​ណែនាំ​ជាមួយ​ផង​។
កាលពី​ឆ្នាំ២០០០អ្នកស្រាវជ្រាវ​បាន​រកឃើញថា​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ចាប់រលក​សម្លេង​ទំនង​ជា​បង្ក​គ្រោះថ្នាក់​ផ្ទាល់​ដល់​ខួរក្បាល។ប្រសិនបើ​និយាយ​ទូរស័ព្ទដៃ​យូរជាប់​រយៈពេល​ប្រមាណ​២០​នាទី​ជាប់​ឥត​ឈប់នោះ​នឹង​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រៅ​ត្រចៀក​ឡើងសីតុណ្ហភាព​។ដូច្នេះ​សំរាប់​អ្នកឯកទេស​ជាច្រើននៅពេល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នេះ​យូរៗ​ទៅអាដេ​អិនរបស់​កោសិកា​ខួរក្បាលនឹង​ចុះ​ទន់ខ្យោយខូចខាត​រហូត​បង្ក​ទី​ជា​ដុំ​សាច់​ប្រភេទ​មហារីក​។

ក្នុង​រថយន្ត​ក៏​អាច​ផាត់​មុខ​បាន​ដែរ


ពេល​ខ្លះ​បង​ប្អូន​នារី​អាច​ត្រូវ​យឺត​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ឬ​ទៅ​ធ្វើការ​មិន​ទាន់​ហើយ​ត្រូវ​ផាត់​មុខ​បន្ថែម​ទៀត​ដូចច្នេះ​វា​អាច​ហួស​ម៉ោង​នៅ​ពេល​នេះ​យើង​ខ្ញុំ​មាន​វិធី​សាស្រ្ត​ណែនាំ​អ្នក​អំពី​ការ​ផាត់​មុខ​នៅ​ក្នុង​រថយន្ត​ដូច​ខាង​ក្រោម​នេះ៖
១. ប្រសិន​​ជាអ្នក​បើកបរ​ខ្លួនឯង​នោះ​សូមប្រើ​កញ្ចក់​សំរាប់​មើល​ក្រោយ​សំរាប់​ឆ្លុះ​ផាត់មុខ​នៅក្នុង​រថយន្ត​ពេលដល់​ភ្លើងស្តុប។
២.ត្រៀម​ឲ្យបាន​រួចជាស្រេ​ចនូវក្រដាស​អនាម័យ​ឬក្រដាស​សើម​សំរាប់​ជូតគ្រឿង​សំអាង​ដែលប្រលាក់។
៣.បើ​អ្នក​​ទើប​ផាត់​មុខ​បាន​បន្តិច​នៅ​ភ្លើង​ស្តុប​ទី១​ពេល​ដល់​ភ្លើង​ស្តុប​ទី២​អ្នក​អាច​បន្ថែម​ការ​លាប​ត្របក​ភ្នែក​ហើយ​លាប​ត្របក​ភ្នែក​និង​លាប​ម៉ាស្ការ៉ា​នៅ​ភ្លើង ស្តុប​ទី​៣។
៤.បន្ទាប់​មក​ពិនិត្យ​មើល​ថា​តើ​មាន​ប្រលាក់​ឬ​ប្រតាក​ជាប់​មុខ​ដែរ​រឺ​ទេ?
៥.ប្រើ​នូវ​ម្សៅ​ទ្រនាប់​ប្រភេទ​ក្រែម​ដែល​មាន​​អេប៉ុង​សំរាប់​លាប​ជាមួយ​ផង​ព្រោះ​វា​អាច​ជួយ​បៀក​ឬ​កៀស​ឲ្យ​សាច់​ក្រែម​បាន​សព្វ​ផ្ទៃមុខ ។
៦.ប្ដូរ​ពី​ជក់​ផាត់​ថ្ពាល់​ងាក​មក​ប្រើ​ម្រាម​ដៃ​បៀក​ម្សៅ​ផាត់​ថ្ពាល់​ប្រភេទ​ក្រែម​ព្រោះ​វាងាយ​ស្រួល​ជាង
៧.សូម​ប្រើ​ខ្មៅដៃ​គូស​ភ្នែក​ជំនួស​ការប្រើ​ជក់​គូស​ភ្នែក​ប្រភេទ​ទឹក។
៨.ក្រោយ​ពី​លាប​ម៉ាស្ការ៉ា​រួច​សូម​ប្រើ​ម្រាម​ដៃ​ចង្អុល​និង​មេដៃ​ដើម្បី​ចាប់​សរសៃ​រោម​ភ្នែក​លើក​ឡើង​លើ​រហូត​ម៉ាស្ការ៉ា​ស្ងួត​តែ​មិន​ត្រូវ​ប្រើ​ប្រដាប់​ពត់​រោម​ភ្នែក​ទេ វា​អាច​នាំ​ឲ្យ​ដាច់​រោម​ភ្នែក។
៩.ហើយ​នៅ​ចុង​ក្រោយ​នោះ​​អ្នក​គួរ​ប្រើ​ក្រែម​រលោង​ពណ៌ខ្ចី​ស្រាល​ៗលាប​នៅ​លើ​បបូរ​មាត់​ជៀស​វាង​ការ​លាប​នូវ​ក្រែម​លាប​បបូរ​មាត់​ពណ៌​ស្រស់​ៗ ព្រោះ​វា​អាច​បង្កើត​បញ្ហា​ស្នាម​ប្រលាក់​បាន។
    Advertising
    Khana
SIMPLY
USA
KHMER OPTIC

No comments:

Post a Comment