នឿនពឿន រីករាយចំពោះការមកទស្សនាគេហទំព័ររបស់ខ្ញុំសូមទស្សនាដោយក្តីរីករាយ

មិនមានអ្វីសប្បាយក្រៅពីការសិក្សាបានជាប់និទ្ទេសល្អនោះទេបទពិសោធ៏ជាច្រើនបានមកពីការខិតខំរៀនសូត្រមិនគិតពីការដើរលេងនោះទេWYSIWYG editor

Tuesday, August 16, 2011

រៀនដើម្បីខ្មែរ


ឈ្មោះ​រាជធានី​ខ្មែរ​​​ក្នុង​ប្រវត្តិសាស្រ្ត

ឈ្មោះ​រាជធានី​ខ្មែរ​ពី​សម័យ​ដើម​​ដល់​បច្ចុប្បន្ន
Read Full Post | Make a Comment ( 11 so far )

បុណ្យ​ចូល​ឆ្នាំ​ចិន

បាន​ផ្សាយ​នៅ​ 12/02/2010. Filed under: វប្បធម៌ ជំនឿ ទំនៀមទម្លាប់ | ពាក្យ​គន្លឹះ៖, , |
បុណ្យ​ចូល​ឆ្នាំ​ចិន ឬ ហៅ​ម្យ៉ាង​ទៀត​ថា បុណ្យ​នា​និទាឃៈ​រដូវគឺ​ថ្ងៃ​ឈប់​សម្រាក​​ដ៏​សំខាន់​​បំផុតសម្រាប់​ជនជាតិ​ចិន។មាន​ប្រជាជន​មួយ​ចំនួនជា​ពិសេស​ជនជាតិ​ចិន​នៅ​ក្រៅ​ប្រទេសបាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យ​ចូល​ឆ្នាំ​ច័ន្ទ​គតិ​ថ្មី ។ ជា​ប្រពៃណីពិធី​បុណ្យ​នេះចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​មួយនៃ​ខែ​ទី​មួយ​តាម​ច័ន្ទគតិ (ភាសា​ចិន៖正月,pinyin៖zhēng​yuè) ក្នុង​​ប្រតិទិន​ចិនហើយ​បញ្ចប់​ទៅ​វិញនៅ​ថ្ងៃ​ទី​១៥ដែល​គេ​ហៅ​ថ្ងៃនេះថាពិធី​បុណ្យ​បង្ហោះ​គោម។ ពេល​ល្ងាច​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិនត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ជូស៊ី (除夕,ជា​ពាក្យ​កាត់របស់​ពាក្យ 年除夕នែន​ជូ​ស៊ី, ហើយ​ពាក្យ​ជូស៊ី សម្រាប់​ប្រើ​ក្នុង​ប្រទេស​តៃវ៉ាន់។ ពាក្យ​នេះ​មាន​ន័យ​ថា “ពេល​ល្ងាច​ឆ្លង​ឆ្នាំ”។ ពិធី​បុណ្យ​នេះត្រូវ​ប្រារព្ធ​ឡើងនៅ​តំបន់​ដែល​មាន​ចំនួន​ប្រជាជនដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដូចជា​ប្រទេស​កម្ពុជា​យើង​ជាដើម។ ពិធី​បុណ្យ​ចូល​ឆ្នាំចិន ត្រូវ​បាន​ចាត់​ទុកជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់សម្រាប់​ប្រជាជន​ចិនហើយ​វា​ក៏​មាន​ឥទ្ធិពល ទៅ​លើ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​ជិត​ខាង​ផង​ដែរជា​ពិសេស​ចំណង​វប្បធម៌ ជា​មួយ​ប្រជាជន​ដែល​ជន​ជាតិ​ចិន​ធ្វើ​អន្តរកម្ម​ជាមួយ។ប្រទេស​ទាំង​នោះរួម​មាន​ ប្រជាជន​ដើម​នៃ​ជនជាតិ​តៃ​វ៉ាន់, ជន​ជាតិ​កូរ៉េ, ជនជាតិ​ម៉ុងកូល, ជនជាតិ​នេប៉ាល់, ជនជាតិ​ប៊ូតង់, ជនជាតិ​យួន, និង​អតីត​ជន​ជាតិ​ជប៉ុន​នៅ​​មុន​ឆ្នាំ ១៨៧៣។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិនក៏​បាន​ប្រារព្ធ​ធ្វើផង​ដែរនៅ​ក្នុង​ប្រទេស​សិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត ដែល​មាន​ប្រជាជន​ចិន​រស់​នៅ​ដោយ​ស្រប​ច្បាប់ ភាគច្រើន​គឺប្រទេស​ស្ថិត​នៅក្បែរ​សមុទ្រ​ចិន។ ពិធី​បុណ្យ​នេះ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​កម្រិត ហើយ​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រពៃណី របស់​ប្រទេស​ទាំង​នោះ។ នៅ​ក្នុង​ប្រទេសកាណាដា ទោះបីជាពិធី​បុណ្យចូលឆ្នាំចិន មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ផ្លូវ​ការ​ក៏​ដោយ ក៏​ប្រជាជន​ចិន​ជា​ច្រើន នៅ​តែ​ប្រារព្ធ​ពិធី​នេះ យ៉ាង​ទូលំ​ទូលាយ ហើយ​ប្រៃសណីយ៍​នៃ​ប្រទេស​កាណាដា បាន​ចែកចាយ​តែម​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ថ្មី នៅ​តាម​គេហដ្ឋាន​នីមួយៗ​ផងដែរ។ ជា​ទំនៀម​ទម្លាប់ ទោះបីជា ប្រតិទិន​ចិន [...]
Read Full Post | Make a Comment ( 11 so far )

ពាក្យ​ថា វប្បធម៌

បាន​ផ្សាយ​នៅ​ 19/06/2009. Filed under: គួ​យល់ដឹង, ប្រវត្តិសាស្រ្ត | ពាក្យ​គន្លឹះ៖, |
សម្រាប់​អត្ថន័យ​នៃ​ពាក្យ​ថា វប្បធម៌ គឺ​មាន​ន័យ​​ច្រើន​បែប​យ៉ាង​ដែល​ឋិត​​នៅ​លើ​ទស្សនៈ​និយម​ផ្សេងៗ​គ្នា​។ -ទស្សនៈ​ខ្លះ​យល់​ថាៈ  វប្បធម៌​គឹ ​ជា​ការ​​ផ្សាំ​បណ្ដុះ​ចំ​ណេះ​វិជ្ជា និង​ស្មារតី​​ឲ្យ​លូត​លាស់​ចំ​រូង​ចំរើន​ ដោយ​វិទ្យា​សាស្ត្រ សិល្បៈ អក្សរ​សាស្ត្រ​​ ជា​ដើម។ -ទស្សនៈ​ខ្លះ​យល់​ថាៈ  វប្បធម៌​គឹ ​ជា​ចំណេះ​ដឹង​ ការ​សិក្សារ ​ការ​អប់​រំ​។ -ទស្សនៈ​ខ្លះ​យល់​ថាៈ  វប្បធម៌​គឹ  ការ​សិក្សា​ពង្រីក​វិជ្ជារ។ -ទស្សនៈ​ខ្លះ​យល់​ថាៈ  វប្បធម៌​គឹ អ្វីៗ​ដែល​ទាក់​ទង​ និង​​ការ​សិក្សារ​អប់​រំ។ -ទស្សនៈ​ខ្លះ​យល់​ថាៈ  វប្បធម៌​គឹ អ្វី​ៗ​ដែល​ធ្វើ​អោយ​មាន​ការ​រីក​ចំ​រើន​គ្រប់​វិស័យ។ ដូច្នេះ ​តាម​ទស្សនៈ​ខាង​លើ​នេះ​ វប្បធម៌​សំ​ដៅ​​ទៅ​លើ​​​ ការ​សិក្សារ ការ​អប់​រំ ចំណេះ​វិជ្ជា​ ការ​បណ្តុះ​បណ្តាល​ប្រាជ្ញា​ស្មារតី​។ ប៉ុន្តែ វប្បធម៌ < វប្ប+ ធម៌ វប្ប : Vappa = សំណាប ពង្រោះ លូត​លាស់ ចម្រើន ដុះ​ដាល បណ្ដុះ​បណ្ដាល។ ធម៌ : Dharma= ទ្រឹស្តី ឬ ធម៏​ភាព​ នាំ​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព [...]
Read Full Post | Make a Comment ( None so far )

ល្បែងចាប់កូនខ្លែង

បាន​ផ្សាយ​នៅ​ 01/05/2009. Filed under: ល្បែង​ប្រ​ជា​ប្រិយ​ | ពាក្យ​គន្លឹះ៖, , |
ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ​ពេលលេង​គេ​ចាត់​​ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយ​ធ្វើជាខ្លែងចាំ​ចាប់​កូន​មាន់​។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយ​កំ​ទេច​​អុស ហើយម្នាក់ដែលធ្វើ មេមាន់បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជា​មួយ​គ្នា​នេះ មេ​មាន់​ពោលពាក្យ​ចំអកឡកឡឺយអោយន័យទៅខ្លែងថា៖ ចាប់កូនខ្លែងប្រលែងកូនអក  ជីកអន្លុងដាំត្រកួន ទៀន១គូតាំងយូបាំងព្រះ     ពពេចញ៉ែកញ៉ក ទន្សាយរត់ពួន លើកដៃសំពះ     កូនអញតែមួយ។ ត្រកួនឡើងលាស់។​ដូនៗសុំភ្លើង។
Read Full Post | Make a Comment ( 1 so far )

ល្បែងទាញព្រ័ត្រ

បាន​ផ្សាយ​នៅ​ 01/05/2009. Filed under: ល្បែង​ប្រ​ជា​ប្រិយ​ | ពាក្យ​គន្លឹះ៖, , |
ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយ​ប្រើ​កំលាំង​កាយ​ជា​មូល​ហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើន​និយម​លេងក្នុងវត្ដអារាម ក្នុងពិធី​បុណ្យចូលឆ្នាំខ្មែរ ព្រោះ​វត្ដមាន​ទី​វាល​ធំទូលាយ ងាយដល់ការលេងល្បែងនេះតែអាច លេងនៅតាមភូមិក៏បាន បើ​ប្រសិន​ជា​ភូមិ​នោះ​មាន​មនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាល​ល្មម​លេង​កើត។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃតែប្រសិនជាមាន​ចង្កៀង​យ៉ាង​ភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេអោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយ​គេយល់​ថា ភេទស្រី​តែង​មាន​កំលាំង​ខ្សោយ​ជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាង​តិច​ត្រឹម​២​នាក់​ជា​ដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេងគេយកខ្សែ​ព្រ័ត្រធ្វើពីស្បែកគោ​ស្បែកក្របី​ធ្វើ​ព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោរ​រឺ​គង​ម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូងសកម្មភាពនៃអ្នកលេង ដូចក្នុងរូបភានេះ
Read Full Post | Make a Comment ( 1 so far )

ឆៃ​យ៉ាំ​ខ្មែរ

អ្នក សំដែង​ឆៃយ៉ាំ មិនចាំបាច់​មាន​ទេព​កោសល​ប៉ិនប្រសប់ រឺ​ចំណេះវិជ្ជា​ប្រាកដប្រជា​ទេ។ អ្នក​សំដែង អោយតែ​មាន​ចរិត​រួសរាយ​ជា​អ្នក​រហ័សរហួន​និយម​ចូល​ចិ​ត្ដ​ខាង​បែប​ក្រ​មិច ក្រមើម អាច​សំដែង ឆៃយ៉ាំ​បាន​យ៉ាង​រហ័ស តែ​ក្នុង​រយៈពេល​ត្រឹមតែ​រៀន​ចេះ​វាយ​ចង្វាក​ជាការ​គ្រប់គ្រាន់​យោងទៅតាម​មជ្ឈដ្ឋាន ពលរ​ដ្ឋ្ឋ ក្នុងសង្គម​ខ្មែរ​យើង អ្នករាំ​ឆៃយ៉ាំ រឺ​អ្នក​វាយ​ឆៃយ៉ាំ (នេះ​ជា​ភាសា​ដែល​ពលរដ្ឋ​ទូទៅ​ទំលាប់​ហៅ) អ្នក​វាយ​ឆៃយ៉ាំ​មាន​សភាពផ្សេងៗគ្នា ទៅតាម​ក្រុម និមួយ។ គេ​វិនិច្ឆ័យ​ទៅតាម​សំលៀកបំពាក់​ទៅតាម​អាកប្បកិរិយា​អន្លើ​នេះ​មានន័យថា ឆៃយ៉ាំ​អិតមាន​ឯកភាព​ទេ​ឯ​ភាព​ខោអាវ សំភារៈ ឯកភាព​សំដែង និង​កាយវិការ ក្រមិចក្រមើម ឯកភាព​ពាក់​មុខ រឺ​លាបមុខ​ប្រឆាំងនឹង​កាយវិការ តែ​ទោះជា​យ៉ាងណា ក៏​ឆៃយ៉ាំ​បង្ហាញ រឺ​តំនាង​លក្ខណៈ​ចំបង​មួយ នៃ​បុគ្គលិកលក្ខណៈ​ចំបង​របស់​ជាតិ​យើង គឺ​បែបបទ រឺ​ការកំប្លុកកំប្លែង​យ៉ាង​ក្រមាច់​ជាទីបំផុត បង្កើតជា​ទ្រង់ទ្រាយ​ពិសេស​មួយ​នៃ ជាតិ​ចេះ​មាន​សន្ដាន​ចិត្ត​លំហែ​យ៉ាង​កម្រ​មាន​ណាស់។ បើសិនជា​យើង​ឡើង​តាម​ចរន្ត​នៃ កាល ឆ្ពោះទៅរក​ភព​ដើម​នៃ​ល្បែង​នេះ យើង​ប្រាកដជា​មានគំនិត​តូច​មួយ​យល់ថា ល្បែង​ឆៃយ៉ាំ​ប្រាកដជា​លាក់ទុក​នូវ​អ្វីមួយ​ល្អ​បំផុត​នៅក្នុង​ល្បែង​នេះ​ផងដែរ។ ឆៃយ៉ាំ​ហាក់ដូច​កើតឡើង​បកស្រាយ​នូវ​ផ្នត់គំនិត រឺ​សោភ័ណភាពអ្វីៗមួយ​ដែរ។ ឆ្នាំ១៩៦៣ ក្រុម​របាំ​បុរាណ​ខ្មែរ​យើង បានធ្វើ​ដំណើរ​ទៅ​រួបរួម មហា​ស្រ​ពនៅ​ស្រុក​បារាំង មុននឹង​ដើរទៅ​សំដែង នៅ​ជាង​ដប់​ប្រទេស​ទៀត​នៅក្នុង​ពិភពលោក នៅក្នុង​នោះ​មាន​ឆៃ យ៉ាំ​មួយក្រុម​ចូលរួម​សំដែង​ផងដែរ។ នៅ​ទីក្រុង​បារី​ស​និស្សិត​បារាំង និង​បរទេស សិក្សា​ស្រាវជ្រាវ​ខាង​ល្ខោន​នាដកម្ម បាន​បន្លិច​សំនួរ​សួរថា តើ​របាំ​ខ្មែរ​ក្រមា​ច់នេះ មាន​ប្រភព​ចេញពី​ណា [...]
Read Full Post | Make a Comment ( 4 so far )

ល្បែង​លាក់​កន្សែង​

បាន​ផ្សាយ​នៅ​ 01/05/2009. Filed under: ល្បែង​ប្រ​ជា​ប្រិយ​ | ពាក្យ​គន្លឹះ៖, , |
ល្បែង​លាក់កន្សែង​ជា​ល្បែង​ម៉្យាង របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល តែង​តែ​លេង​​សម្រាប់​ ជា​ទី​កំសាន្ត​សប្បាយ​នៅ​បេល​រាត្រី​ខែ​ភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំ ឬ​ជា​ពេល​វេលា ចន្លោះ​ការ​ហត់​នឿយ​ម្តង​ៗ ។ មុន​ដមបូង​ក្មេងៗ​គេ​បបួល​គ្នា​អោយ​បាន​ ៦​ ទៅ ៧ នាក់​លើង​ទៅ អោយ​អង្គុយ​ច្រហោង ដំកង់ជា​រង្វង់​មូល ដាក់​ដៃទាំងទាំង​ពី​ទៅ​មុខ លើ​ក្បាល់​ជង្គង់​ក្នុង​ទី​ណា​មួយ​ដែល​ជា​ទី​ស្រឡះ​ល្អរាប​ស្មើ។ ហើយ​គេ​យក​កន្សែង​ ឬក្រមា មក​រំ​រមូរ​ចូល​គ្នា​អោយ​តឹង​ណែនល្អរួច​ទុក ជាយ​បន្តិច​សម្រាប់​កាន់​យួ​បាន សន្មត់​ហៅ​ថា​ កន្សែង មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​រង្វង់​ហើយ កាន់​កន្សែង​នោះ ដើរ​ព័ទ្ធ​ជុំវិញ​យ៉ាង​លឿន ពិ​ខាង​ក្រោយ​ខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិន​អោយ​ដឹង​ខ្លួន កថា​គេ​ដាក់​ន្សែង​នៅ​ក្រោយ​ខ្នង​ឡើយ សកម្ម​ភាព​អ្នក​លេង​មាន​ដូច​រូប​ខាង​ក្រោម៖ ល្បែង​នេះមាន​ត្រណម​យ៉ាង​តឹង​រឹង មិន អោយ​អ្នក​លេង​ងាក​ក្រោយ ឬ លូក​ដៃ​ទោ​ក្រោយ បើ​អ្នក​ហាន​ងាក​ ឬ​ លូក​ស្ទាប​ក្រោយ​ខ្នង​ នោះ​គេ​មាន​អំណាច​ដាក់​ទណ្ឌកម្ម​អ្នក​នោះ​មិន​អោយ​ឡើង​លាក់​កន្សែង ឬ គេ​អោយ​អ្នក​នោះ​អង្គុយ​ធ្មេច​ភ្នែក​ក៏​បាន​ ស្រេច​តែស្រេច​តែ​គេ​ដាក់​ទោស​ទៅ​តាម​ការ​ដែល​គេ​ស្ម័គ្រ។ អ្នក​លាក់​ ត្រូវ​រត់​ក្រឡឹង​អ្នក​អង្គុយ ២ ទៅ ៣ ជុំ​ហើយ​​មើល​អ្នក​ណា​ដែល​អង្គុយ​ភ្លេច​ខ្លួន​គេ​ដាក់​កន្សែង​នៅ​​ក្រោយ​ខ្នងអ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​អោយ​ឆាប់​មក​ដល់​កន្លែង​ដែល​គេ​ដាក់​នោះ។ បើ​អ្នក​ដែល​ត្រូវ​គេ​លាក់​កន្សែង​ក្រោយ​ខ្នង​នោះ​មិន​ដឹង​ខ្លួន នោះ​អ្នក​លាក់​រត់​មកម្តង​ទៀត​ចាប់​យក​កន្សែង​នោះ​បាន​មុន​ គេ​ទុក​អ្នក​លាក់​ជា​អ្នក​​ឈ្នះ ត្រូវ​មាន​អំណាច​រើស យក​កន្សែង​ទៅ​គត់​ខ្នងអ្នកលាក់​នោះ​វិញ [...]
Read Full Post | Make a Comment ( 2 so far )

ល្បែង​ចោល​ឈូង​

បាន​ផ្សាយ​នៅ​ 30/04/2009. Filed under: ល្បែង​ប្រ​ជា​ប្រិយ​ | ពាក្យ​គន្លឹះ៖, |
ល្បែង​ឈូង ជា​ល្បែង​ម្យ៉ាង របស់​នុស្ស​កំលោះ​ក្រមុំ ឬ​​​​​ម​នុស្ស​ចំណាស់ៗ ប្រុស​​ស្រឺ ទូទាំង​កម្ពុជរដ្ឋ គេតែង​​​លេង​នៅ​​ពេល​យប់ ខែ​​ភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំថ្មី​ (ខែចេត្រ ពិសាខ)។ គេ​ចែក​គ្នា​ជា ២​ពួក ប្រុស​១​ពួក ស្រី​១​ពួក។ ក្នុង​១ពួក​ៗ មាន​គ្នាចំនួន​ពី​១០​នាក់ រឺ​២០ នាក់​ឡើង​ទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខគ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា ៨ រឺ១០ ម៉ែត្រ។ គេ យក​ក្រមា​ រឺ​កន្សែង​មក​​ឆ្នូល​​អោយ​មូល​ចង​រិត​អោយ​តឹង​ណែន​ល្អ ទុក​អោយ​មាន​កន្ទុយ​បន្ដិច​ហៅថា​«ឈូង» សំរាប​កាន់​បោះ រឺ​ចោល​ទៅ​មក​ រកគ្នា។ សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ ៖ ឈូង​​មាន ២ បែប៖ ១ – ឈូងច្រៀងរាំ ២ – ឈូងលោះខ្ញុំ។ ឈូងច្រៀងរាំ មុនដំបូង ពួក​ខាង​ប្រុស​បោះឈូង​​ទៅ​អោយ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំ​​អោយ​ធ្លាក់​ដល់​ដី បើ​ធ្លាក់ដល់​ដី គេ​ចាត់​ជា​ស្អុយ ហើយ​គេផ្តើម​បោះ​ទៅ​ខាង​ប្រុស​វិញ​ពួក ខាង​​ប្រុស​​ចាប់​កុំ​អោយ​ធ្លាក់​ដល់​ដី។
Read Full Post | Make a Comment ( 1 so far )

ល្បែង​រាវ​បង្កង​

បាន​ផ្សាយ​នៅ​ 30/04/2009. Filed under: ល្បែង​ប្រ​ជា​ប្រិយ​ | ពាក្យ​គន្លឹះ៖, |
ល្បែង​រាវ​បង្កង​​ (១) ជា​ល្បែង​ម្យ៉ាង​សម្រាប់​​​កម្សាន្ត​សប្បាយ នៃ​ពួក​ កុមារា​ កុមារី​ តូចៗ​ ​រឺ​ជំទង់​ៗ។ គេ​លេង​នៅពេល​រាត្រី​ខែ​ភ្លឺ​ក៏​បាន ចំនួន​អ្នក​លេង​មិន​កំនត់។ សកម្មភាព​របស់​អ្នក​លេង ដូច​ក្នុង​រូបភាព​នេះ​៖ មុន​ នឹង​លេង គេ​បបួល​ពួក​ កុមារា-កុមារី ​អោយ​បាន​ច្រើន​គ្នា។ ​គេ​យក​ ក្រមា រឺ​កន្សែង ចង​ខ្ទប់​ភ្នែក​កុមារ ២​ នាក់​អោយ​ជិត​ហើយ​គេ​លែង​កុមារ​ទាំង​ ពីរនាក់ នេះ​អោយ​ដើរ​វាវ​រក​ចាប់​គ្នា។​ បណ្ដាអ្នក ទាំង២​នេះ​គេ​អោយ​ម្នាក់​កាន់​បំពង់​ឬស្សី រឺ​ត្រលោ​ក​ដូង​ក៏បាន​ដើរ​គោះ​ត្រង់​នេះ​ ១ប៉ូក ត្រង់​នោះ​ ១​ប៉ូក ពេល​ដែល​គោះ​ហើយ អ្នក​គោះ​នោះ​ត្រូវ​គេច​ខ្លួន​អោយ​រហ័ស​ដោយ​កុំ​អោយ​ឮ​ស្នូរ​ជើង។ ចំនែក​ម្នាក់​ទៀត​ជា​អ្នក​​រាវរក​ចាប់​អ្នក​គោះ​បំពង់​​ឬស្សី​  រឺ​​ ត្រលោក​ដូង​នោះ កាល​ណា ​ឮ​ស្នូរ​​សំលេង​​គេ​គោះ​ត្រង់​ណា អ្នក​រាវ​ក៏​ស្ទុះ​​ទៅ​ស្រវា​អោប​ដោយ ស្មាន​នៅ​កន្លែង​នោះ រឺ​កន្លែង​ក្បែរ​ៗ​ នោះ​ស្រេច​តែ​កល​ល្បិច​របស់​ខ្លួន​យ៉ាង​ណា អោយ​តែ​ចាប់​អ្នក​គោះ​បាន។ បើ​អ្នក​រាវ​គេ​ប៉ិន​ប្រសប់​ស្នូរ​ជើង​ដើរ គេ​ស្ទុះ​ទៅ​អោប​ស្មាន​ៗ​ ត្រង់​កន្លែង​ស្នូរ​ជើង​នោះ ជួន​ក៏​រាវ​ចាប់​បាន​ជួន​កាល​​ក៏​មិន​បាន។ បើ​កាល​ណា​អ្នក​រាវរក​ចាប់​មិន​បាន គេ​ទុក​អ្នក​គោះ​ត្រឡោក នោះ​ជា​ឈ្នះ​ បើ​អ្នក​រាវ​ចាប់​បាន​គេអោយ​អ្នក​រាវ​ជា​អ្នកគោះ​ត្រឡោក​វិញ​ម្ដង គេ​លេង​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​លេង ឯ​អ្នក​ណា​ជា​អ្នក​គោះ​ត្រ​លោក​មុន ​រឺ​ជា​អ្នក​រាវ​រក​មុន​នោះ ពុំ​កំណត់​ទេ​ស្រេច​លើ​ការ​ព្រម​ព្រាង​គ្នា។ [...]
Read Full Post | Make a Comment ( 1 so far )
Liked it here?
Why not try sites on the blogroll...

No comments:

Post a Comment