You are here : Khmer Sharing » ប្រវត្តិសាស្រ្ត - ប្រាសាទបុរាណ » ប្រភពនៃប្រាង្គប្រាសាទសម័យចេនឡាពីស.វទី៦ ដល់ទី៨
ប្រភពនៃប្រាង្គប្រាសាទសម័យចេនឡាពីស.វទី៦ ដល់ទី៨
ថ្ងៃខែបញ្ចូល July 28th 2011 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត - ប្រាសាទបុរាណ .
វត្តមានរបស់ប្រាសាទខ្មែរនាសម័យចេនឡា ចាប់ពីចុងស.វទី៦ ដល់ស.វទី៨ ដែលស្ថិតក្នុងភូមិភាគឥណ្ឌូចិន អាចផ្តល់ជូនយើងទាំងអស់គ្នានូវព័ត៌មានស្តីពីវឌ្ឍនភាព នៃ វិស័យវប្បធម៌សាសនា និងបច្ចេកទេសសាងសង់របស់បុព្វបុរសខ្មែរពីអតីតកាលដ៏រុងរឿង ថ្កើងថ្កាន ។ អ្វីដែលបានកើតមានឡើងនោះ គេអាចប្រមូលចងក្រងឡើងជាឯកសារដើម្បីទុកធ្វើទុនសម្រាប់ ប្រវត្តិសាស្ត្រ ព្រោះគ្មានពត៌មានណាមួយមានតម្លៃជាងស្លាកស្នាមសិល្បៈស្ថាបត្យកម្ម ទាំងនោះឡើយ ដែលជានិមិត្តរូបនៃទេពកោសល្យដ៏ខ្ពង់ខ្ពស់ របស់បុព្វបុរស់ខ្មែរក្នុងសម័យកាលមួយដែលបានកន្លងផុតទៅ ។
និយាយអំពីប្រាង្គប្រាសាទខ្មែរនាសម័យចេនឡា យើងអាចបញ្ជាក់ថា សិល្បៈស្ថាបត្យកម្មនាសម័យនោះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃខឿនវប្បធម៌ខ្មែរ នាសម័យបុរេអង្គរ ហើយគប្បីយើងត្រូវធ្វើការសិក្សាស្រាវជ្រាវដើម្បីឈានទៅរកការស្វែងយល់ អំពីព្រឹត្តិការណ៍ពិតៗដូចជាព្រឹត្តិការណ៍នយោបាយ សាសនា សេដ្ឋកិច្ចជាដើម ដែលបានកន្លងផុតទៅនៅក្នុងអតីតកាល ។ ព្រោះថា វិស័យវប្បធម៌នាអតីតកាល រមែងតែងតែភ្ជាប់ទៅនឹងបច្ចុប្បន្នភាព និងអនាគតកាល ។ ហើយម្យ៉ាងទៀត វាជាកត្តាសម្គាល់ការវិវត្តន៍នៃសង្គមផងដែរ ។
សូមរំលឹកថា ក្នុងសម័យនោះ មានការសាងសង់ប្រាសាទឥដ្ឋ និង ថ្ម តែ ឥដ្ឋ ច្រើនជាង ថ្ម ស្ទើរតែពេញដែនដីខ្មែរបុរាណ ដូចជា កម្ពុជាក្រោម នៅប្រទេសលាវ និង ថៃក៏ដូចនៅក្នុងប្រទេសកម្ពុជាទាំងមូលនាបច្ចុប្បន្នដែរ ។ ប្រាសាទបុរាណធ្វើអំពីឥដ្ឋជាច្រើនកន្លែង ដែលត្រូវបានបុព្វបុរសខ្មែរយើងបន្សល់ទុកនាសម័យចេនឡា ពុំមែនកើតឡើងដោយឯកឯងនិងត្រូវបានសាងសង់ឡើងតាមតែចំណង់ចិត្តនោះទេ ក៏ប៉ុន្តែដើម្បីមូលហេតុសាសនា ហើយបម្រើឲ្យសាសនាផងដែរទាំងប្រាសាទបុរេអង្គរ ដែលស្ថិតនៅទូទាំងប្រទេសខ្មែរសព្វថ្ងៃក៏ដូចជាប្រាសាទក្នុងទឹកដីនៃ អតីតចក្រភពកម្ពុជទេសដែរ សំណង់ស្ថាបត្យកម្មទាំងនោះ ត្រូវបានសាងសង់ដោយសហគមន៍ជនជាតិខ្មែរពិតៗទាំងអស់ដោយសារមូលហេតុ សាសនា ដោយអនុលោមតាមបទបញ្ញត្តិ ក្រិត្យក្រម ដែលបានចែងក្នុងគម្ពីរសាសនា ។
ដូចនេះ ដោយពិត បូជនិយដ្ឋានបុរាណ ទេវស្ថានទាំងនោះ ដែលត្រូវបានស្ថាបនាឡើងតាមលោកធាតុវិទ្យាឥណ្ឌា ដើម្បីតំណាងឲ្យភ្នំព្រះសុមេរុដ៏ស័ក្តិសិទ្ធិក៏មែនពិត ក៏ប៉ុន្តែក៏ជាសញ្ញានិមិត្តនៃសាមគ្គីភាព របស់ប្រជាជនខ្មែរទាំងមូលដែរ ។ ជុំវិញប្រមុខដឹកនាំ ជួនកាលត្រូវគេប្រដូចទៅនឹងព្រះអាទិទេព ដ៏មានមហិទ្ធិឫទ្ធិ នៃព្រហ្មញ្ញសាសនា ។
យើងអាចនិយាយបានថា ការស្ថាបនាប្រាសាទ ជាការឆ្លុះបញ្ចាំងនូវការរីកចម្រើន នៃបច្ចេកទេសសាងសង់ និងសញ្ញានៃភាពលូតលាស់នៃសាសនាផងដែរ ។
អ្វីដែលសំខាន់នៅទីនេះ គឺគេត្រូវធ្វើការពិនិត្យ នូវប្រភពនិងមូលហេតុ នៃ ការលេចធ្លោឡើងនូវស្ថាបត្យកម្មទាំងនោះក្នុងសង្គមខ្មែរបុរាណ ដែលមានចំនួនច្រើនជាងសម័យមុន គឺសម័យនគរភ្នំ ពីស.វទី១ ដល់ទី៦ នៃគ.ស ។
និយាយអំពីទេវស្ថាន ត្រូវជ្រាបថា បព្វជិតជាព្រហ្មញ្ញសាសនាមានពួកព្រាហ្មណ៍ និង ពុទ្ធសាសនិកនិកាយថេរវាទជាដើម ជាអ្នកដើរតួខ្នះខ្នែងក្នុងការសាងសង់ប្រាសាទ ឬ វត្តអារាម បានកសាងស្ថាប័នរដ្ឋទាំងនោះ សម្រាប់បូជាព្រះអាទិទេពនិងដូនតារបស់ខ្លួន ដែលបានក្លាយទៅជាវត្ថុពិសិដ្ឋ ក្រោយពីទទួលមរណភាពទៅ ។
មានចំងល់ជាច្រើនបានចោទជាសំនួរថា តើប្រាសាទនាសម័យចេនឡាមានប្រភពមកពីណា ? ទាក់ទងទៅនឹងសំនួរខាងលើនេះ យើងអាចលើកឡើងថា ប្រាង្គប្រាសាទខ្មែរបុរាណនាសម័យចេនឡា គឺបានកើតចេញពីមរតកវប្បធម៌នាសម័យនគរភ្នំ យ៉ាងពិតប្រាកដ ដែលមានលក្ខណៈនិងទ្រង់ទ្រាយជាប្រពៃណី ។ មិនតែប៉ុណ្ណោះសោត ប្រាង្គប្រាសាទសម័យនោះ ដែលស្ថិតក្នុងអន្តរកាលមួយបានទទួលឥទ្ធិពលពីសិល្បៈនៅភូមិភាគ ខាងត្បូងនៃប្រទេសឥណ្ឌា ក្នុងរាជ្យ នៃ សន្តតិវង្សបល្លវៈ ។ ប្រយោជន៍នៃស្ថាបត្យកម្មខ្មែរទាំងនោះ គឺជាកេតនភណ្ឌខ្មែរ មានប្រភពចេញពីឥណ្ឌាចំណាស់ស្មើនឹងកំណើត នៃ នគរខ្មែរយើង ។ ម្យ៉ាងវិញទៀតវាជាការបង្ហាញឲ្យឃើញអំពីទស្សនៈរបស់ខ្មែរ ស្តីពីពិភពលោកប្រកបដោយគំនិតប្រាជ្ញាខ្ពង់ខ្ពស់ និងមានគុណធម៌ដ៏ជ្រាលជ្រៅបំផុត ។
ជារួម គុណសម្បត្តិនៃប្រាង្គប្រាសាទ គឺការដាក់តម្លៃទៅលើសីលធម៌ និងគតិធម៌ ដើម្បីបន្សាបអំពើអាក្រក់ ពាលាអាវាសែចេញ គ្មានអ្វីសំខាន់ជាងទីគោរពសក្ការៈក្នុងសង្គមមនុស្ស ជាងប្រាង្គប្រាសាទដែលជាលំនៅស្ថានរបស់ពពួកទេវតា ដែលបានផ្តល់នូវសេចក្តីសុខចម្រើនឥតលំអៀងទៅខាងណាមួយឡើយ ។
ប្រាសាទនាសម័យចេនឡា បានបន្តវេនយ៉ាងពិតប្រាកដពីសម័យនគរភ្នំ ហើយសំខាន់ជាងនេះទៅទៀត បញ្ហាដែលចោទសួរ គឺថាការផ្តួចផ្តើមការសាងសង់ប្រាសាទឥដ្ឋទាំងនោះ តើត្រូវបានអនុវត្តនៅកន្លែងណាមុនគេ ? ចំពោះបញ្ហានេះ យើងអាចធ្វើការបកស្រាយថា គេត្រូវលើកពីលក្ខណៈស្រដៀងគ្នា រវាងប្រាសាទនាសម័យនគរភ្នំនិងចេនឡា ដោយសង្កេតឃើញថា ចំណុចសំខាន់គឺ ស្ថាបត្យកម្មទាំងពីរនេះ មានប្រភពចេញពីឥណ្ឌាដូចគ្នា ។ ជាដំបូងយើងត្រូវគិតថា ឥទ្ធិពលនៃវប្បធម៌បានមកដល់ប្រទេសកម្ពុជា ដោយតាមផ្លូវសមុទ្រ តាមរយៈពាណិជ្ជកម្មអន្តរជាតិ ។ ហើយមានការវិវត្តន៍តាមយុគសម័យខុសៗគ្នា ដែលជាកត្តាធ្វើឲ្យគេ ឃើញនូវការបកស្រាយដោយមនុស្សខ្មែរនូវរូបមន្តឥណ្ឌា ប្រកបដោយបច្ចេកទេសខ្ពស់និងបញ្ហាប្រសើរបំផុត ។
គោលការណ៍នៃការកសាងប្រាសាទ គឺទាក់ទិនទៅនឹងការផ្សព្វផ្សាយវប្បធម៌បែបព្រហ្មញ្ញសាសនា ដោយសន្សឹមៗ ពីសមុទ្រ ឬ ដែនដីសណ្តនៅកម្ពុជាក្រោម ហើយពីនោះតមកក៏បានជ្រួតជ្រាបចូលទៅខាងក្នុងនៃប្រទេសខ្មែរ ដូចជាខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងចម្ប៉ាសាក់ជាដើម ។ នៅមានមូលហេតុមួយទៀត ទិសដៅរបស់អ្នកដឹកនាំខ្មែរបុរាណគឺ ការជំរុញការកសាងបូជនិយដ្ឋាននានា ដែលជាមូលនិធិសាសនា ដើម្បីងាយនឹងត្រួតត្រាប្រទេសតាមរយៈការផ្សព្វផ្សាយលទ្ធិសាសនា ឥណ្ឌា ។ ដូច្នេះការសាងសង់ប្រាសាទនានា និងវឌ្ឍនភាពនៃវិស័យជំនឿសាសនា គឺដោយសារជនជាតិខ្មែរ ប្រារព្ធប្រតិបត្តិអនុវត្តតាមលទ្ធិព្រហ្មញ្ញសាសនា ដែលពុំធ្លាប់មានលក្ខណៈជំទាស់ ទៅនឹងជំនឿប្រពៃណីដូនតា ដែលមានលក្ខណៈជីវចលនិយម ។
ករណីស្ថាបត្យកម្មនៅក្នុងដែនដីសណ្តរនេះ មិនខុសប្លែកពីស្ថានភាពនៅក្នុងភូមិភាគនៃឈូងសមុទ្រសៀម សព្វថ្ងៃនេះដែរ ថ្វីត្បិតតែនៅសល់តែខឿនក៏ដោយ ត្បិតថា គឺនៅទីនោះហើយដែលវប្បធម៌ឥណ្ឌាបានចាប់ពន្លក ហើយបានរីកដុះដាលឡើងមុនគេ មុននឹងជ្រួតជ្រាបទូទាំងផ្ទៃក្នុងនៃអតីតប្រទេសកម្ពុជា ។
អ្វីដែលបានបង្ហាញខាងលើ យើងអាចសន្និដ្ឋានថា ផ្លូវទឹកដូចជា ផ្លូវសមុទ្រនិងទន្លេមេគង្គជាដើម ជាកត្តាសំខាន់បំផុត ក្នុងការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជាពិសេសខាងវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទដែលជាដង្ហើមនៃវប្បធម៌ ខ្មែរបុរាណ ដែលប្រកបដោយវឌ្ឍនភាព ។ នេះជាហេតុផលពិតនៃការសាងសង់បូជនិយដ្ឋានបែបព្រាហ្មណ៍និយម ។ ស្ថាបត្យកម្មរមែងតែមានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយបរិបទវប្បធម៌និង ភូមិសាស្ត្រនៃអតីតព្រះរាជាណាចក្រកម្ពុជាបុរាណ ។ លទ្ធផលដំបូងនៃការវិភាគ ក៏ធ្វើឲ្យយើងដឹងផងដែរថា សិល្បៈវប្បធម៌សម័យចេនឡា ពិតជាសាយភាយឥទ្ធិពលពីនគរភ្នំយ៉ាងពិតប្រាកដដែលឥតប្រកែកបានឡើយ ។
ចុងបញ្ចប់ នៃរឿងរ៉ាវសាងសង់ប្រាសាទខាងលើ យើងត្រូវផ្សារភ្ជាប់រវាងសិល្បៈស្ថាបត្យកម្មខ្មែរ សម័យចេនឡា ទៅនឹងស្ថាបត្យកម្មសម័យនគរភ្នំ ។ យ៉ាងណា យើងក៏ត្រូវទទួលស្គាល់ផងដែរថា ស្ថាបត្យកម្មខ្មែរបុរាណ បានកើតឡើងដោយឥទ្ធិពលនៃវប្បធម៌នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ហើយការដែលអ្នកស្រាវជ្រាវឬអ្នកនយោបាយយល់ថា មរតកវប្បធម៌នៅក្នុងភូមិភាគខាងលើនេះ ពុំមែនជាសមិទ្ធិផលរបស់បុព្វការីជនខ្មែរ នោះ គឺជាទស្សនៈខុសឆ្គងមួយប្រកបដោយលក្ខណៈនយោបាយ ។
អ្វីដែលយើងទើបតែឲ្យចម្លើយ ហើយអ្វីដែលយើងត្រូវតែកែតម្រូវ គឺបុព្វបុរសខ្មែរ បានខិតខំប្រឹងប្រែងដោយគុណធម៌បំផុត ក្នុងពេលសាងសង់ទេវស្ថានទាំងនោះដោយមូលហេតុសាសនា ។ មានន័យថា ចង់ ឬ មិនចង់ គេមិនអាចសរសេរប្រវត្តិសាជាថ្មីឡើងវិញទេ ព្រោះថា ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ ។
ជាអវសាន សូមជម្រាបថា ចំណុចចម្បងចុងក្រោយដែលគេត្រូវកត់ត្រាគឺ នគរភ្នំ ដែលស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ នាសម័យបុរេអង្គរ ដែលបានទទួលឥទ្ធិពល ជាពិសេសខាងវិស័យសូនរូបពីមជ្ឈមណ្ឌលវប្បធម៌ដែលស្ថិតក្នុងដែនតំបន់ នៅផ្នែកខាងក្រោមនៃដងទន្លេមេគង្គ និងតំបន់នៃដែនដីសណ្ត ។ ក្នុងបរិបទនេះហើយ ដែលរូបមន្តប្រាង្គប្រាសាទនិងបដិមាកម្មទទួលឥទ្ធិពលពីតំបន់សមុទ្រ និងវាលទំនាប ។
នៅសម័យចេនឡានិងអង្គរ គេសង្កេតឃើញចលនាវប្បធម៌នេះ មានលក្ខណៈបញ្ច្រាសទៅវិញ គឺតំបន់វាលទំនាបទាំងឡាយនៃអតីតព្រះរាជាណាចក្រកម្ពុជា បានទទួលរូបមន្តផ្សេងៗ មកពីតំបន់ខ្ពង់រាបម្តង ។ តាមពិតទៅ ស្ថានភាពនេះគ្រាន់តែបង្ហាញនូវការផ្លាស់ទីតាំង នៃអំណាចមូលដ្ឋានកណ្តាលក្រោយពីជ័យជំនះរបស់ចេនឡាលើនគរភ្នំ តែប៉ុណ្ណោះ ៕
ដោយ មីសែល ត្រាណេ

ប្រាសាទ សម័យ ចេនឡា នៅ ទីក្រុង ស្រី ទេព ខេត្ត ពេជ្រ បុរី (( ឯកសារ នាយកដ្ឋាន វិចិត្រសិល្បៈ ថៃ ), ប្រាសាទភូមិពូ ន ខេត្ត សុ រិ ន្ទ្រ ប្រាសាទតោ និង ភូមិ ប្រាសាទ នៅ ខេត្ត កំពង់ធំ ( ថត ១៩៩៧)
សូមរំលឹកថា ក្នុងសម័យនោះ មានការសាងសង់ប្រាសាទឥដ្ឋ និង ថ្ម តែ ឥដ្ឋ ច្រើនជាង ថ្ម ស្ទើរតែពេញដែនដីខ្មែរបុរាណ ដូចជា កម្ពុជាក្រោម នៅប្រទេសលាវ និង ថៃក៏ដូចនៅក្នុងប្រទេសកម្ពុជាទាំងមូលនាបច្ចុប្បន្នដែរ ។ ប្រាសាទបុរាណធ្វើអំពីឥដ្ឋជាច្រើនកន្លែង ដែលត្រូវបានបុព្វបុរសខ្មែរយើងបន្សល់ទុកនាសម័យចេនឡា ពុំមែនកើតឡើងដោយឯកឯងនិងត្រូវបានសាងសង់ឡើងតាមតែចំណង់ចិត្តនោះទេ ក៏ប៉ុន្តែដើម្បីមូលហេតុសាសនា ហើយបម្រើឲ្យសាសនាផងដែរទាំងប្រាសាទបុរេអង្គរ ដែលស្ថិតនៅទូទាំងប្រទេសខ្មែរសព្វថ្ងៃក៏ដូចជាប្រាសាទក្នុងទឹកដីនៃ អតីតចក្រភពកម្ពុជទេសដែរ សំណង់ស្ថាបត្យកម្មទាំងនោះ ត្រូវបានសាងសង់ដោយសហគមន៍ជនជាតិខ្មែរពិតៗទាំងអស់ដោយសារមូលហេតុ សាសនា ដោយអនុលោមតាមបទបញ្ញត្តិ ក្រិត្យក្រម ដែលបានចែងក្នុងគម្ពីរសាសនា ។

គ្រឹះ ប្រាសាទ សម័យ ចេនឡា នៅ ខេត្ត អ៊ូ ប៊ុន និង ខេត្ត ច័ន្ទ បុរី ( ឯកសារ នាយកដ្ឋាន វិចិត្រសិល្បៈ ថៃ ) និង នៅ ខេត្ត បុរីរម្យ ( ឯកសារ បារាំង )
យើងអាចនិយាយបានថា ការស្ថាបនាប្រាសាទ ជាការឆ្លុះបញ្ចាំងនូវការរីកចម្រើន នៃបច្ចេកទេសសាងសង់ និងសញ្ញានៃភាពលូតលាស់នៃសាសនាផងដែរ ។
អ្វីដែលសំខាន់នៅទីនេះ គឺគេត្រូវធ្វើការពិនិត្យ នូវប្រភពនិងមូលហេតុ នៃ ការលេចធ្លោឡើងនូវស្ថាបត្យកម្មទាំងនោះក្នុងសង្គមខ្មែរបុរាណ ដែលមានចំនួនច្រើនជាងសម័យមុន គឺសម័យនគរភ្នំ ពីស.វទី១ ដល់ទី៦ នៃគ.ស ។

ប្រាសាទ សម័យ ចេនឡា នៅ កម្ពុជា ក្រោម ( ថត ១៩៩៦) ខេត្ត ចម្ប៉ា សាក ( ឯកសារ សាលា បារាំង ចុង បូព៌ា ប្រទេស ) និង ខេត្ត យ សោថន , ថៃ ( ថត ១៩៩៥)
មានចំងល់ជាច្រើនបានចោទជាសំនួរថា តើប្រាសាទនាសម័យចេនឡាមានប្រភពមកពីណា ? ទាក់ទងទៅនឹងសំនួរខាងលើនេះ យើងអាចលើកឡើងថា ប្រាង្គប្រាសាទខ្មែរបុរាណនាសម័យចេនឡា គឺបានកើតចេញពីមរតកវប្បធម៌នាសម័យនគរភ្នំ យ៉ាងពិតប្រាកដ ដែលមានលក្ខណៈនិងទ្រង់ទ្រាយជាប្រពៃណី ។ មិនតែប៉ុណ្ណោះសោត ប្រាង្គប្រាសាទសម័យនោះ ដែលស្ថិតក្នុងអន្តរកាលមួយបានទទួលឥទ្ធិពលពីសិល្បៈនៅភូមិភាគ ខាងត្បូងនៃប្រទេសឥណ្ឌា ក្នុងរាជ្យ នៃ សន្តតិវង្សបល្លវៈ ។ ប្រយោជន៍នៃស្ថាបត្យកម្មខ្មែរទាំងនោះ គឺជាកេតនភណ្ឌខ្មែរ មានប្រភពចេញពីឥណ្ឌាចំណាស់ស្មើនឹងកំណើត នៃ នគរខ្មែរយើង ។ ម្យ៉ាងវិញទៀតវាជាការបង្ហាញឲ្យឃើញអំពីទស្សនៈរបស់ខ្មែរ ស្តីពីពិភពលោកប្រកបដោយគំនិតប្រាជ្ញាខ្ពង់ខ្ពស់ និងមានគុណធម៌ដ៏ជ្រាលជ្រៅបំផុត ។
ជារួម គុណសម្បត្តិនៃប្រាង្គប្រាសាទ គឺការដាក់តម្លៃទៅលើសីលធម៌ និងគតិធម៌ ដើម្បីបន្សាបអំពើអាក្រក់ ពាលាអាវាសែចេញ គ្មានអ្វីសំខាន់ជាងទីគោរពសក្ការៈក្នុងសង្គមមនុស្ស ជាងប្រាង្គប្រាសាទដែលជាលំនៅស្ថានរបស់ពពួកទេវតា ដែលបានផ្តល់នូវសេចក្តីសុខចម្រើនឥតលំអៀងទៅខាងណាមួយឡើយ ។
ប្រាសាទនាសម័យចេនឡា បានបន្តវេនយ៉ាងពិតប្រាកដពីសម័យនគរភ្នំ ហើយសំខាន់ជាងនេះទៅទៀត បញ្ហាដែលចោទសួរ គឺថាការផ្តួចផ្តើមការសាងសង់ប្រាសាទឥដ្ឋទាំងនោះ តើត្រូវបានអនុវត្តនៅកន្លែងណាមុនគេ ? ចំពោះបញ្ហានេះ យើងអាចធ្វើការបកស្រាយថា គេត្រូវលើកពីលក្ខណៈស្រដៀងគ្នា រវាងប្រាសាទនាសម័យនគរភ្នំនិងចេនឡា ដោយសង្កេតឃើញថា ចំណុចសំខាន់គឺ ស្ថាបត្យកម្មទាំងពីរនេះ មានប្រភពចេញពីឥណ្ឌាដូចគ្នា ។ ជាដំបូងយើងត្រូវគិតថា ឥទ្ធិពលនៃវប្បធម៌បានមកដល់ប្រទេសកម្ពុជា ដោយតាមផ្លូវសមុទ្រ តាមរយៈពាណិជ្ជកម្មអន្តរជាតិ ។ ហើយមានការវិវត្តន៍តាមយុគសម័យខុសៗគ្នា ដែលជាកត្តាធ្វើឲ្យគេ ឃើញនូវការបកស្រាយដោយមនុស្សខ្មែរនូវរូបមន្តឥណ្ឌា ប្រកបដោយបច្ចេកទេសខ្ពស់និងបញ្ហាប្រសើរបំផុត ។
គោលការណ៍នៃការកសាងប្រាសាទ គឺទាក់ទិនទៅនឹងការផ្សព្វផ្សាយវប្បធម៌បែបព្រហ្មញ្ញសាសនា ដោយសន្សឹមៗ ពីសមុទ្រ ឬ ដែនដីសណ្តនៅកម្ពុជាក្រោម ហើយពីនោះតមកក៏បានជ្រួតជ្រាបចូលទៅខាងក្នុងនៃប្រទេសខ្មែរ ដូចជាខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងចម្ប៉ាសាក់ជាដើម ។ នៅមានមូលហេតុមួយទៀត ទិសដៅរបស់អ្នកដឹកនាំខ្មែរបុរាណគឺ ការជំរុញការកសាងបូជនិយដ្ឋាននានា ដែលជាមូលនិធិសាសនា ដើម្បីងាយនឹងត្រួតត្រាប្រទេសតាមរយៈការផ្សព្វផ្សាយលទ្ធិសាសនា ឥណ្ឌា ។ ដូច្នេះការសាងសង់ប្រាសាទនានា និងវឌ្ឍនភាពនៃវិស័យជំនឿសាសនា គឺដោយសារជនជាតិខ្មែរ ប្រារព្ធប្រតិបត្តិអនុវត្តតាមលទ្ធិព្រហ្មញ្ញសាសនា ដែលពុំធ្លាប់មានលក្ខណៈជំទាស់ ទៅនឹងជំនឿប្រពៃណីដូនតា ដែលមានលក្ខណៈជីវចលនិយម ។
ករណីស្ថាបត្យកម្មនៅក្នុងដែនដីសណ្តរនេះ មិនខុសប្លែកពីស្ថានភាពនៅក្នុងភូមិភាគនៃឈូងសមុទ្រសៀម សព្វថ្ងៃនេះដែរ ថ្វីត្បិតតែនៅសល់តែខឿនក៏ដោយ ត្បិតថា គឺនៅទីនោះហើយដែលវប្បធម៌ឥណ្ឌាបានចាប់ពន្លក ហើយបានរីកដុះដាលឡើងមុនគេ មុននឹងជ្រួតជ្រាបទូទាំងផ្ទៃក្នុងនៃអតីតប្រទេសកម្ពុជា ។
អ្វីដែលបានបង្ហាញខាងលើ យើងអាចសន្និដ្ឋានថា ផ្លូវទឹកដូចជា ផ្លូវសមុទ្រនិងទន្លេមេគង្គជាដើម ជាកត្តាសំខាន់បំផុត ក្នុងការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជាពិសេសខាងវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទដែលជាដង្ហើមនៃវប្បធម៌ ខ្មែរបុរាណ ដែលប្រកបដោយវឌ្ឍនភាព ។ នេះជាហេតុផលពិតនៃការសាងសង់បូជនិយដ្ឋានបែបព្រាហ្មណ៍និយម ។ ស្ថាបត្យកម្មរមែងតែមានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយបរិបទវប្បធម៌និង ភូមិសាស្ត្រនៃអតីតព្រះរាជាណាចក្រកម្ពុជាបុរាណ ។ លទ្ធផលដំបូងនៃការវិភាគ ក៏ធ្វើឲ្យយើងដឹងផងដែរថា សិល្បៈវប្បធម៌សម័យចេនឡា ពិតជាសាយភាយឥទ្ធិពលពីនគរភ្នំយ៉ាងពិតប្រាកដដែលឥតប្រកែកបានឡើយ ។
ចុងបញ្ចប់ នៃរឿងរ៉ាវសាងសង់ប្រាសាទខាងលើ យើងត្រូវផ្សារភ្ជាប់រវាងសិល្បៈស្ថាបត្យកម្មខ្មែរ សម័យចេនឡា ទៅនឹងស្ថាបត្យកម្មសម័យនគរភ្នំ ។ យ៉ាងណា យើងក៏ត្រូវទទួលស្គាល់ផងដែរថា ស្ថាបត្យកម្មខ្មែរបុរាណ បានកើតឡើងដោយឥទ្ធិពលនៃវប្បធម៌នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ហើយការដែលអ្នកស្រាវជ្រាវឬអ្នកនយោបាយយល់ថា មរតកវប្បធម៌នៅក្នុងភូមិភាគខាងលើនេះ ពុំមែនជាសមិទ្ធិផលរបស់បុព្វការីជនខ្មែរ នោះ គឺជាទស្សនៈខុសឆ្គងមួយប្រកបដោយលក្ខណៈនយោបាយ ។
អ្វីដែលយើងទើបតែឲ្យចម្លើយ ហើយអ្វីដែលយើងត្រូវតែកែតម្រូវ គឺបុព្វបុរសខ្មែរ បានខិតខំប្រឹងប្រែងដោយគុណធម៌បំផុត ក្នុងពេលសាងសង់ទេវស្ថានទាំងនោះដោយមូលហេតុសាសនា ។ មានន័យថា ចង់ ឬ មិនចង់ គេមិនអាចសរសេរប្រវត្តិសាជាថ្មីឡើងវិញទេ ព្រោះថា ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ ។
ជាអវសាន សូមជម្រាបថា ចំណុចចម្បងចុងក្រោយដែលគេត្រូវកត់ត្រាគឺ នគរភ្នំ ដែលស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ នាសម័យបុរេអង្គរ ដែលបានទទួលឥទ្ធិពល ជាពិសេសខាងវិស័យសូនរូបពីមជ្ឈមណ្ឌលវប្បធម៌ដែលស្ថិតក្នុងដែនតំបន់ នៅផ្នែកខាងក្រោមនៃដងទន្លេមេគង្គ និងតំបន់នៃដែនដីសណ្ត ។ ក្នុងបរិបទនេះហើយ ដែលរូបមន្តប្រាង្គប្រាសាទនិងបដិមាកម្មទទួលឥទ្ធិពលពីតំបន់សមុទ្រ និងវាលទំនាប ។
នៅសម័យចេនឡានិងអង្គរ គេសង្កេតឃើញចលនាវប្បធម៌នេះ មានលក្ខណៈបញ្ច្រាសទៅវិញ គឺតំបន់វាលទំនាបទាំងឡាយនៃអតីតព្រះរាជាណាចក្រកម្ពុជា បានទទួលរូបមន្តផ្សេងៗ មកពីតំបន់ខ្ពង់រាបម្តង ។ តាមពិតទៅ ស្ថានភាពនេះគ្រាន់តែបង្ហាញនូវការផ្លាស់ទីតាំង នៃអំណាចមូលដ្ឋានកណ្តាលក្រោយពីជ័យជំនះរបស់ចេនឡាលើនគរភ្នំ តែប៉ុណ្ណោះ ៕
ដោយ មីសែល ត្រាណេ
អត្ថបទផ្សេងៗទៀត:
- ក្រុមប្រាសាទស្រី នៅស្រុកកំពង់លែង
- កំណត់ហេតុ ពីទ្វារមួយគូរនៅប្រាសាទភ្នំជីសូរ
- ភូមិភាគខាងត្បូងនិងកណ្តាលនៃប្រទេសថៃបច្ចុប្បន្នក្នុងប្រវត្តិសាស្ត្រនិងអតីតព្រះរាជាណាចក្រកម្ពុជា
- លក្ខណៈជាប្រវត្តិសាស្ត្ររបស់ប្រាសាទតាព្រហ្មនៅបន្ទាយមានជ័យ
- ប្រាសាទឯកភ្នំនៅខេត្តបាត់ដំបង
- សម្លៀកបំពាក់ខ្មែរសម័យបុរេប្រវត្តិសាស្ត្រ
- ប្រភពសង្វារព័ទ្ធ និងស្រងកមានបន្តោងរាងត្រីកោណ
- ព្រះអាទិទេពអាក្រក់ភេទស្រី (ត)
- ដំណាក់កាលវិវត្តនៃទីក្រុងភ្នំពេញ៖ សំណង់ស្ថាបត្យកម្មប្រាសាទវត្តជើងឯក
- ប្រាសាទភូមិរាំង នៅខេត្តកំពង់ធំ
- ភាជន៍ផាត់ពណ៌ដំបូងបង្អស់នៅខេត្តសៀមរាប
- ស្ថានីយមន-ខ្មែរនៅភូមិបានឈៀងនៅថៃបច្ចុប្បន្ន
- ប្រភពអង្គរនៃត្រដោកគោក្របីបច្ចុប្បន្ន
- ប្រាសាទជាងប៉ីនៅសុរិន្ទ្រ
- ប្រាសាទព្រះធាតុធំ នៅបន្ទាយព្រៃនគររបស់ស្តេចកន
- ការបោះបង់ចោលនូវឧបករណ៍ភ្លេងមួយចំនួនក្រោយពីសម័យអង្គរ
- និមិត្តរូបនៃប្រាសាទបុរាណខ្មែរ
- ព្រះអាទិទេពអាក្រក់ភេទស្រី
- ទំនាក់ទំនងខ្មែរជាមួយចក្រភពក្រិចកូ-រ៉ូម៉ាំងតាមរយៈរបកគំហើញខាងផ្នែកបុរាណវិទ្យា (ភាគ៣)
- ប្រភពចិននៃត្បាល់កិនស្រូវរបស់ជនជាតិខ្មែរ
- ភាពតំណាងនៃពិធីអភិសេកព្រះនាងលក្ម្សីនៅសម័យនគរភ្នំ
- រចនាបថភ្នំដា
- ចម្លាក់ទ័ពសៀម (ស្យាមកុក) លើប្រាសាទអង្គរវត្ត
- ព្រះអាទិទេពអាក្រក់ទាំងពីរភេទ (ត-២)
- ប្រភពនៃឈ្មោះ និលកន្ធ របស់ព្រះវិស្ណុ
- ផ្តែរបុរេអង្គរនៅវត្តស្លែង ខេត្តកំពង់ធំ
- ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី
- បោសប្រាសាទ នៅខេត្តកំពង់ធំ
- ស្លាកស្នាមវប្បធម៌មុនអង្គរនៅលាវ របស់ព្រះបាទស្រីមហេន្ទ្រវរ្ម័ន ចុងស.តទី៦ ដល់ឆ្នាំ៦១០ គ.ស
- អំពីហោជាង
- ប្រវត្តិនៃទីក្រុងភ្នំពេញ
- ប្រាសាទតូចពណ៌ជម្ពូនៅខេត្តស្រះកែវ (អរញ្ញ)
- កំណត់សំគាល់ពីបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លាតាមគំហើញបុរាណវិទ្យាថ្មី
- ការផ្លាស់ប្តូរទម្រង់រទេះគោខ្មែរ
- ព្រះអាទិទេពល្អភេទប្រុស
អត្ថបទដែលទាក់ទងក្នុងផ្នែកនេះ
កំណត់ហេតុ ពីទ្វារមួយគូរនៅប្រាសាទភ្នំជីសូរ
Published On 28 Jul 2011 ក្រោយពីស.វទី ១៤ មក ដូចប្រាសាទដទៃៗឯទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងសម័យកាលមួយមាន វិបត្តិនៅឡើយដែរ ប្រាសាទភ្នំជីសូរស្ថាបនាឡើងដោយ ព្រះបាទសុរិយាវរ្ម័នទី១ នៅស.វទី១១ ក៏បានប្រែក្លាយទៅជាពុទ្ធសាសនដ្ឋានមួយដ៏សំខាន់ ក្នុងខេត្តតាកែវ ។ គឺក្នុងបរិបទសង្គមវប្បធម៌នេះហើយ ទើបមានការឆ្លាក់នូវប្រអប់ទ្វារមួយគូ ...
សិលាចារឹកជងស្រះចែងនៅស្រះកែវ (k.505) ប្រទេសថៃ
Published On 28 Jul 2011 កាលពី៥១ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៦០ គេបានឃើញសិលាចារឹកនាសម័យបុរេអង្គរមួយផ្ទាំង មានកំពស់ ៩២ស.ម ទទឹង៥៦ស.ម និងកម្រាស២០ស.ម នៅក្នុងភូមិជង ស្រះចែង ឃុំតាព្យា ខេត្តស្រះកែវ (អតីតខេត្តបច្ចឹមបុរី) ។ ផ្ទាំងសិលាចារឹកនេះមានប្រយោជន៍ណាស់សម្រាប់ប្រវត្តិសាស្ត្ររបស់ ព្រះរាជាណាចក្រកម្ពុជា ...
ចម្លាក់ទ័ពសៀម (ស្យាមកុក) លើប្រាសាទអង្គរវត្ត
Published On 28 Jul 2011 តាមឯកសារប្រវត្តិសាស្ត្រជនជាតិថៃស្ថិតនៅក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលខុសពីជនជាតិខ្មែរស្ថិតនៅក្នុង មន-ខ្មែរ (Mon-Khmer) ក្រោមការវាយលុករបស់មេទ័ពម៉ុងហ្គោល (Mongol) បានធ្វើឲ្យជនជាតិថៃនិរទេសខ្លួន ពីនគរណានចៅ (Nan Chan) ស្រុកចិន ខាងត្បូងមកកាន់ភូមិភាគឥណ្ឌូចិន ...
ប្រទេសខ្មែរសម័យអាណានិគមបារាំង (១៨៦៣-១៩៥៣)
Published On 19 Jul 2011 រាជ្យព្រះបាទនរោត្ដម (១៨៥៩-១៩០៤) នាពេលនាយនាវាបារាំងមួយក្រុមតូច ដែលត្រូវបានបញ្ជូនមកពីទីក្រុងសាយហ្គន បានបង្កើតអាណាព្យាបាលនៅប្រទេសកម្ពុជានៅឆ្នាំ១៨៦៣ ពួកគេមិនមានគោលនយោបាយវែងឆ្ងាយ ហើយក៏មិនបានគិតថានឹងនៅប្រទេសកម្ពុជាយូរប៉ុណ្ណាដែរ។ ពួកគេចូលមកកាន់ប្រទេសកម្ពុជា ទី១ដោយសារតែគ្មានប្រទេសអឺរ៉ុបណាបានគ្រប់គ្រងប្រទេសនេះ ទី២ពួកគេគិតថាប្រទេសនេះជាប្រទេសសម្បូរបែប និងទី៣ដើម្បីការពារដែនដីអាណានិគមថ្មីរបស់ខ្លួននៅវៀតណាមខាងត្បូង។ នៅឆ្នាំ១៨៦២ បារាំងអោយលោក ឡាក្រង់ឌីយែរ មកចរចាបញ្ចុះបញ្ចូលព្រះបាទនរោត្ដម អោយយល់ព្រមចុះហត្ថលេខាលើសន្ធិសញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃទី១១ ...
ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី
Published On 13 Jul 2011 ផ្ទាំងសិលាចារឹក នៃប្រាសាទវិមានអាកាស ដែលជាព្រះរាជនិពន្ធរបស់ព្រះនាងឥន្ទ្រទេវី បានបង្ហាញនូវតួនាទីយ៉ាងសំខាន់កប់កំពូល របស់ស្រី្តក្នុងសង្គមខ្មែរនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សទី១៣ គ.ស ។ តទៅនេះយើងសូមដកស្រង់នូវខ្លឹមសារ ឯកសារប្រវត្តិសាស្ត្រ ដ៏សំខាន់ខាងលើនេះ ដើម្បីលាតត្រដាងនូវព្រឹតិ្តការណ៍នយោបាយវប្បធម៌របស់ជាតិយើង ។ តាមពិតទៅនេះប្រហែលជាលើកទី១ក្នុងប្រវិតិ្តសាស្ត្រ ហើយ ដែលគេឃើញមានស្ត្រីល្បីល្បាញម្នាក់មានឯកសារស្តីពីជីវប្រវត្តិ ...
ភាពយន្តភាគទូរទស្សន៍ល្បីៗ
Subscribe Now!!!
មាតិកា
- កំប្លែងខ្លីៗ (241)
- ចិត្តសាស្ត្រ & ជំនឿសាសនា (24)
- ចំណេះដឹងទូទៅ (93)
- ជំនឿ & ហុងស៊ុយ (10)
- តំបន់ទេសចរណ៍ (38)
- ទំនៀមទំលាប់ប្រពៃណីខ្មែរ (31)
- ប្រវត្តិសាស្រ្ត – ប្រាសាទបុរាណ (111)
- ព័ត៌មានសិល្បៈ និងតារា (24)
- ព្រឹត្តិការណ៍ប្លែកៗ (11)
- ព្រឹត្តិការណ៍សង្គម (11)
- រឿងព្រេងនិទានខ្មែរ (33)
- ល្បែងប្រជាប្រិយខ្មែរ (15)
- វិជ្ជាមេផ្ទះ (24)
- វិជ្ជាធ្វើម្ហូបខ្មែរ (21)
- វិបត្តិស្នេហា (5)
- សេចក្តីសុខផ្លូវចិត្ត (17)
- សំណួរ-ចំលើយ វិបត្តិផ្លូវចិត្ត (8)
ភ្ជាប់យើងខ្ញុំក្នុងហ្វេសប៊ូករបស់អ្នក
អត្ថបទថ្មីៗ (Recent Post)
- កំប្លែងខ្លី៖ ម៉េចឳពុកមិនធ្វើ, សាក្សី…
- ពិធីបួសតមអាហាររយៈពេលមួយខែគឺស្ថិតក្នុងគោលការណ៍សំខាន់ៗ៥យ៉ាងរបស់សាសនា
- ប្រភពសង្វារព័ទ្ធ និងស្រងកមានបន្តោងរាងត្រីកោណ
- ប្រភពនៃប្រាង្គប្រាសាទសម័យចេនឡាពីស.វទី៦ ដល់ទី៨
- កំណត់ហេតុ ពីទ្វារមួយគូរនៅប្រាសាទភ្នំជីសូរ
- សិលាចារឹកជងស្រះចែងនៅស្រះកែវ (k.505) ប្រទេសថៃ
- ចម្លាក់ទ័ពសៀម (ស្យាមកុក) លើប្រាសាទអង្គរវត្ត
- សេចក្ដីសុខផ្លូវចិត្ដៈ មនុស្សស្លាប់ដោយសារការព្រួយបារម្ភ និងការភ័យខ្លាច
- កំប្លែងខ្លី៖ ទូរស័ព្ទមានខ្សែ
- កំប្លែងខ្លី៖ អាល្ងើទាំងពីរ
ចំរៀង, ភាពយន្ត, កំប្លែង…
ស្តាប់ចំរៀងកំសាន្ត
រូបភាពប្រចាំថ្ងៃ
ចំនួនអ្នកទស្សនា
Flexine WordPress Theme By MagPress.com
Copyright © 2011. All Rights Reserved.

No comments:
Post a Comment